( ត្បូងឃ្មុំ )
បន្ទាប់ពីប្រទេសកម្ពុជាផ្ទុះមេរោគ Covid19 ប៉ុន្មានថ្ងៃនេះ ភាគ្គីប្រទេសវៀតណាមបានបិតច្រកទ្វាព្រុំដែនអន្តរជាតិទ្វេភាគ្គីកម្ពជាវៀតណាមត្រពាំងផ្លុង ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងច្រកមួយចំនួនទៀត បណ្ដាលអោយ កាត់ផ្ដាច់កសិផលរបស់កសិករកម្ពុជា មិនអាចដឹកឆ្លងទៅលក់នៅទីផ្សារ ប្រទេសវៀតណាមនោះទេ ជាពិសេសគឺកសិផលដំឡូងមីតែម្ដង ។
បើតាមមន្ត្រីព្រុំដែនដែល ឈរជេីងនៅតាមច្រកទ្វាព្រំដែនត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ បានបង្ហេីបឲ្យដឹងថា ដោយមានការបារម្ភណ៍ ពីការរីករាលដាល Covid19 ទើបប្រទេសវៀតណាម បានបិទច្រកទ្វារព្រំដែន ជាក់ស្តែងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ ថ្មីៗនេះ ។
យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា មកទល់ពេលនេះ កម្ពុជា បានរកឃើញអ្នក ផ្ទុក Covid19 ចំនួនជាច្រើននាក់ ក្នុងនោះដែរខេត្តត្បូងឃ្មុំ ក៏រកឃេីញ អ្នកកេីតជម្ងឺ Covid19 ចំនួន ២ នាក់ បច្ចុប្បន្នកំពុងសម្រាកពិនិត្យព្យាបាលក្នុងបន្ទប់ដាក់ដោយឡែក ក្នុងមន្ទីរពេទ្យស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហេីយមេរោគCovid 19 នេះ មិនមែនជាការឆ្លងរាលដាលក្នុងសហគមន៍ទេ គឺជាការចូលមកពី ក្រៅប្រទេស ។
ដោយឡែកក្រសួងសុខាភិបាលប្រទេសវៀតណាម ប្រកាស់ថាប្រទេសខ្លួនមានករណី Covid19 រហូតដល់ ៦៧ នាក់ឯណោះ ៕ សុខ ផន TV5 ត្បូងឃ្មុំ ។