ភ្នំពេញ : បុរសម្នាក់ បានស្លាប់នៅចិញ្ចើមផ្លូវ មុខផ្ទះប្រជាពលរដ្ឋ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧យប់ថ្ងៃអាទិត្យ ទី ១៥ ខែមីនា ឆ្នាំ ២០២០ នៅត្រង់ចំណុចខាងក្រោយហ្គារ៉ាស់សាំងL.H.R ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវលំ ក្នុងភូមិត្រណាក់យឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេទំនងជាសន្តិសុខឯកជនដែលនៅក្នុងថង់ខោអាវមានមួក សន្តិសុខHBCS  ជនរងគ្រោះ កំពួសប្រហែល ១ម៉ែត្រ៦០  សំបុលខ្មៅស្រអែម ស្លៀកខោកាប៊យពណ៌ខ្មៅ ពាក់អាវយឺត ដៃខ្លី ពណ៌ខ្លាឃ្លោក ជិះម៉ូតូម៉ាកសង់ការ៉េ ពណ៌លឿង អត់មានស្លាកលេខ មានថង់ខោអាវមួយ និងការតាប ពណ៌ខ្មៅមួយ នៅលើម៉ូតូ។

បើតាមសំដីលោកពូម្នាក់ដែលមានផ្ទះក្បែរកន្លែងកើតហេតុគាត់កំពុងតែបាញ់ទឹកផ្កានៅមុខផ្ទះរបស់គាត់ក៏ស្រាប់តែឃើញបុរសរងគ្រោះខាងលើបណ្ដើរម៉ូតូមកដល់ជិតផ្ទះរបស់គាត់ក៏សួរនាំថាតើមូលហេតុអីបានម៉ូតូលោកពូមិនឆេះបើសិនអស់សាំងលោកពូយកលុយខ្ញុំទៅចាក់សាំងនៅខាងមុខឬក៏ខូចម៉ូតូបើខូចបណ្តើរទៅខាងមុខក៏មានជាងដែលជួសជុលម៉ូតូដែល ពេលនោះគាត់ក៏ហុចលុយឲ្យចំនួន ៥០០០៛ រូបគាត់ក៏បានបាញ់ទឹកផ្កាបន្តទៀតហើយគាត់ឮសំឡេងបុរស រងគ្រោះខាងលើនិយាយថា ហេតុអីឯងមិនទៅផ្ទះជាមួយអញ បុរសនោះនិយាយជាមួយនិងម៉ូតូហើយក៏មិនចាប់អារម្មណ៍ក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅ ស្រាប់តែដល់ម៉ោងកើតហេតុខាងលើក៏មានការផ្អើលឈូឆរ រូបគាត់ចេញមកមើលឃើញបុរសនោះបានដេកស្លាប់បាត់ ទៅហើយដោយមិនដឹងមូលហេតុ។

ពេលដែលរូបគាត់ និយាយជាមួយជនរងគ្រោះនោះឃើញដៃញ័រមិនដឹងថាគ្រុនឬក៏ឈឺឬក៏មានជំងឺអ្វីនោះទេ។តែពេលនេះគឺបានស្លាប់បាត់បង់ជីវិតទៅហើយ។ បន្តិចក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យមកពិនិត្យទើបដឹងថាបុរសរងគ្រោះខាងលើពិតជាស្លាប់ដោយសារតែគាំងបេះដូងពិតប្រាកដមែន សាកសពត្រូវដឹកយកមកតម្កល់ទុកនៅវត្តពោធិ៏ចិនតុងរងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕