បទចម្រៀងថ្មីមួយដែលទើបបានបង្ហោះចេញជាផ្លូវការ របស់តារាចម្រៀងល្បី មាស សុខសោភា បានកំពុងទទួលការចាប់អារម្មណ៍ និងចូលទស្សនាយ៉ាងច្រើនពីប្រិយមិត្តអ្នកគាំទ្រ។ បទចម្រៀងថ្មីនេះ មានចំណងជើងថា កន្ទ្រឹមកងកែវ ដែលចូលខ្លួនបកស្រាយដោយតារាចម្រៀង មាស សុខសោភា រួមជាមួយនឹងតារាចម្រៀងវ័យក្មេង លោក ដាណុច និងដារាជ។







ក្នុងនោះ ទទួលបានការសរសើរថាពិតជាពីរោះ ទាំងចង្វាក់ភ្នែក និងអត្ថន័យផងដែរ។ ហើយអ្វីដែលសំខាន់ ក៏មានបញ្ចូលនូវការសម្តែងរបាំគែន បង្ហាញពីទេសភាពស្រុកស្រែ អមជាមួយនឹងតុបតែងសម្លៀកបំពាក់នានា ពិតជាគួរឱ្យចង់ទស្សនាយ៉ាងខ្លាំង។ កន្ទ្រឹមកងកែវ ជាស្នាដៃបទចម្រៀងថ្មីសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងឆ្នាំ២០២០ នេះ ដែលដឹកនាំសម្តែងដោយលោក៖ អ៊ិន រិទ្ធីចិត្រ និពន្ធទំនុកច្រៀង និង Melody ដោយលោក៖ សោម ដូរ៉េ។



ប្រភពវីដេអូចម្រៀងពីផលិតកម្មថោនៈ Town Production