ខេត្តស្វាយរៀង៖ជនជាតិចិនចំនួន១៧៤នាក់បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិតកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៤មិនា២០២០នៅក្រុងបាវិតធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនក្រុមសមត្ថកិច្ចនគបាលក្រុងបាវិតសហការណ៍ជាមួយកងរាជអាវុធហត្ថក្រុងបាវិតនិងនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដដែនអន្តរជាតិបាវិតអាជ្ញាធរក្រុងបាវិតបានឃាត់ខ្លួននិងអញ្ជើញជនជាតិចិនទាំង១៧៤នាក់នោះមកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគបាលក្រុងបាវិតនិងអគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីសក័។
ទាក់ទិនករណីខាលលើនេះលោកលឹមសៀងហេងអភិបាលក្រុងបាវិតបានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា៖នៅយប់ថ្ងៃ២៤មីនា២០២០គឺមានជនជាតិចិនចំនួន១៧៤នាក់បានធ្វើដំណើរពីទិសខាងលិចតាមផ្លូវជាតិលេខ១មកចុះនៅមុខសណ្ឋាគារនិងកាស៊ីណូក្នុងក្រុងបាវិតហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារនិងតាមកាស៊ីណូក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិងកាស៊ីណូមិនអនិញ្ញាតិហើយបានរាយការណ៍មកជូនអាជ្ញាធរនិងសមត្ថកិច្ចទើបលោកសហការណ៍ជាមួយនគបាលអន្តោប្រវេសន្ត៍ស្នងការនគបាលខេត្តនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតនគបាលក្រុងបាវិតនិងកងរាជអាវុធហត្ថក្រុងខេត្តចុះទៅឃាត់និងបញ្ជូនជនជាតិចិនទាំង១៧៤នាក់មកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិតនិងអាគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងសាកសួរ។
លោកអភិបាលក្រុងបន្តទៀតថា៖នៅព្រឹកថ្ងៃទី២៥មិនា២០២០នេះសមត្ថកិច្ចនគបាលអន្តោប្រវេសន្ត៍ស្នងការដ្ឋាននគបាលខេត្តបានសហការណ៍ជានគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិសាកសួរនិងឲ្យមន្ត្រីសុខាភិបាលពិនិត្យនិងធ្វើចត្តាឡីសក័រហូតដល់ម៉ោង១១និង៣០នាទីព្រឹកនេះពុំទាន់រកឃើញមានមុខសញ្ញាគួរឲ្យសង្ស័យករណីវីរុសកូវីដ១៩នោះទេ។
ចាប់តាំងពីមានផ្ទុះជង្ងឺCOVID-19នោះមករាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនឹងជម្ងឺកូវិឌ១៩(COVID-19) ដែលកំពុងតែបង្កហានិភ័យមកលើសុខភាពនិងជីវិតប្រជាជនកម្ពុជាជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា "ស្ថានការនេះ គឺជាការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងសត្រូវឥតស្រមោល"ដើម្បីចូលរួមនឹងរាជរដ្ឋាភិបាលកម្ពុជា លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិក សមាជិកា បានផ្តល់សណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាវិត ឈ្មោះថា “អុឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ជូនរដ្ឋបាលខេត្តស្វាយរៀង ចាត់ចែងឲ្យរដ្ឋបាលក្រុងបាវិតរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួនប្រមាណ ១៧៤ នាក់ ស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីឌ១៩(COVID-19)៕