ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់ជាអ្នកដើររើសអេតចាយដេស្លាប់ជាប់ចញ្ចើមថ្នល់កាលពីព្រឹកមិញនេះគឺដឹងនូវមូលហេតុហើយក្រោយពីសមត្ថកិច្ចធ្វើកុសល្យវិច្ឆយ័សាកសពរួចនិងសន្និដ្ឋានជាករណីគ្រោះថ្នាក់ចរាចរណ៍។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១នៅក្នុងភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងដោយមានប្រជាពលរដ្ឋបានប្រទះឃើញសាសពស្ត្រីម្នាក់ដេកស្លាប់ជាប់ចញ្ជើមថ្នល់ជាតិលេខ១និងក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យដោយមានការរសម្របសម្រួលពីលោកព្រះរាជអាជ្ញាបានពិនិត្យលើខ្លួនសាកសព។
សមត្ថកិច្ចបានបន្តទៀតថា៖បន្ទាប់ពីពិនិត្យលើទើបដឹងថាសាកសពខាងលើមានឈ្មោះ នាង ណារី ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរមុខររបរមិនពិតប្រាកដ(វិកលចរិក)មានទីលំនៅភូមិ ព្រៃស្នៀត ឃុំសំឡី ស្រុក កំរោទិ៍ ខេត្តស្វាយរៀង ហើយនៅលើសាកសពមាន បាក់ភ្លៅសងខាង មានដាច់លរលត់កំភួនជើងខាងស្តាំនិងរលត់សៀតស្កាខាងឆ្វេង ផ្អែកតាមការសន្និដ្ឋានគណះកម្មកាកុសល្យវិច្ឆយ័បានថាជាករណីគ្រោះថ្នាក់ចរាចរណ៍។
បច្ចុប្បន្ន: សមត្ថកិច្ចយើងបានប្រគល់សាកសពជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។