កំពង់ឆ្នាំង
នៅសាលាពលទាហ៊ានរបស់យោធភូមិភាគពិសេសមានរៀបចំផ្សព្វផ្សាយលទ្ធផលការងារយោធាឆ្នាំ២០១៩និងលើកទិសដៅផែនការការងាយោធា២០២០ ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពមេបញ្ជាការងយោធភូមិភាគពិសេសឯកឧុត្តមឧុត្តសេនីយ៍ទោ សោមសុវណ្ណ និងជាតំណាងដ៍ខ្ពង់ខ្ពស់មេបញ្ជារងកងទព័ជើងគោកនិងជាមេបញ្ជាការយោធភូមិភាគពិសេសឯកឧុត្តមឧុត្តមសេនីយ៍ឯក ពូសាប៊ុតឌី និងនាយកសាលាពលទាហ៊ានយោធភូមិភាគពិសេសលោក ឧត្តមសេនីយ៍ត្រី កងប៊ុនធឿន និងមានការចូលរួមពីអភិបាលរងស្រុកនាយករងសាលានគបាលភូមិភាគទី៦អធិការនគបាលស្រុក កងរាជអាវុធហត្ថស្រុក អាជ្ញាធរមូលដ្ឋានចូលរួមផងដែរ ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី១១មិនា២០២០នៅក្នុងសាលាហ្វឹកហ្វឺនយោធភូមិភាគពិសេសស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបសក់ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំងដោយមាននាយទាហ៊ាន នាយទាហ៊ានរងពលទាហ៊ាននិងសិក្ខាកាមយោធាថ្មីចូលរួមចំនួន២០៧នាក់ ។
នាយកសាលាហ្វឹកហ្វឺនយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ត្រី កងប៊ុនធឿន បានឡើងអានរបាយការណ៍ជូនគណះអធិបតីភ្ញៀវកិតិយស់ដែលបានចូលរួមស្តីពីការរីកចម្រើនរបស់សាលាហ្វឹកហ្វឺននិងបានត្រូវកែលម្អមានការបើកវគ្គហ្វឹកហ្វឺនបាន២លើករៀបចំសម្ភោធអគាអាហារដ្ខានភ្លោះជាអំណោយយោធាទីក្រុងហាណូយប្រទេសវៀតណាម អបរុំយុទ្ធសាស្ត្រដល់នាយទាហ៊ាននាយទាហ៊ានរងនិងយុទ្ធជន តបណ្តាញអគ្គីសនីអាគារស្នាក់នៅ តបណ្តាញទឹកចូលក្នុងសាលាផងដែរ ។
មេបញ្ជាការរងយោធភូមិភាគពិសេសឯកឧត្តមឧត្តមសេនីយ៍ទោ សោមសុវណ្ណ បានធ្វើកាសំណេះសំណាលដល់នាយទាហ៊ាន នាយទាហ៊ានរង ពលទាហ៊ានរួមនិងសិក្ខាកាមជាយោធាថ្មីនិងបានពាំនាំការផ្តាំផ្ញើសាកសួសុខទុកដល់បងប្អូនយោធាក្នុងសាលាហ្វឹកហ្វឺនទាំងអស់ផងដែរ ។
មេបញ្ជាការរងយោធភូមិភាគពិសេសបានលើកឡើងសភាពការបច្ចុប្បន្នកុំពង់វិវត្តគូអោយព្រួយបារម្មណ៍អំពីជម្ងឺផ្លូវដង្ហើម COVid.19ដែលធ្វើអោយបណ្តាលប្រទេសលើពិភពលោកមានការឆ្លង និងស្លាប់ជាបន្តបន្ទាប់នេះជាក្តីបារម្មណ៍របសើអង្កការសុខភាពពិភពលោកដើម្បីរិះរកគ្រប់មធ្យោបាយដើម្បីគ្នាទប់ស្កាត់ ។
មេបញ្ជាការងយោធភូមិភាគពិសេសក្នុងឧិកាស់ផ្សព្វផ្សាយលទ្ធផលការងារយោធាឆ្នាំ២០១៩និងលើកទិសដៅឆ្នាំ២០២០បាធ្វើការផ្តាំផ្ញើដល់នាយទាហ៊ាន នាយទាហានរងពលទាហាននិងសិក្ខាកាមយោធាថ្មីថាត្រូវចូលរួមការអនុវត្តន៍គោលនយោបាយភូមិឃានសុវត្ថិភាព ដែលកន្លែងខ្លះធ្វើបានល្អនិងកន្លែងខ្លះនៅមានបញ្ហាជាច្រើនដូចជាបញ្ហាគ្រឿងញៀន ចោប្លន់ប្រដាប់អាវុធ ការប្រែប្រួលអាកាស់ធាតុ បញ្ហាគ្រោះថ្នាក់ចរាចរ បើទៅជាមានការរិតបណ្តឹងច្បាប់ចរាចរជើងគោកយ៉ាងណាក៍ដោយ ។
មេបញ្ជាការរងយោធភូមិភាគពិសេសឯកឧុត្តមសេនីយ៍ទោ សោមសុវណ្ណ បានធ្វើការផ្តាំផ្ញើដល់ នាយទាហ៊ាន នាយទាហ៊ានរង ពលទាហ៊ាននិងសិក្ខាកាមនៅក្នុងសាលាហ្វឹកហ្វឺនយោធភូមិភាគពិសេសទាំងអស់ត្រូវយកចិត្តទុកដាក់អបរុំចិត្តសាស្ត្រជាប្រចាំ ទាំងផ្ទៃក្នុងសាលានិងសិក្ខាកាមគោរពបទបញ្ជាអោយបានម៉ឹងម៉ាត់ត្រូវយកចិតទុកដាក់ ប្រមូលផ្តុំកម្លាំងចុះជួប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ជាចុងក្រោយសុំអោយថ្នាក់ដឹកនាំគ្រប់បណ្តាថ្នាក់របស់សាលាហ្វឹកហ្វឺនត្រូវលើកកំពស់ សាមគ្គីភាពផ្ទៃក្នុងអោយ បានល្អ ចេះយោកយល់អព្យាស្រយ័ប្រកបដោយតម្កាភាពផងដែរ ។
នៅបញ្ចប់ពិធីមានការប្រគល់បណ្ណ័សរសើរនិងលិខិតសរសើដល់នាយទាហ៊ាន នាយទាហ៊ានរងនិងពលទាហ៊ានក្នុងសាលាហ្វឹកហ្វឺនយោធភូមិភាគពិសេសផងដែរ ៕