ភ្នំពេញ៖បុរសអនាថាម្នាក់មានជម្ងឺប្រចាំកាយយូរឆ្នាំមកហើយ ខណៈដេកនៅក្នុងផ្ទះមួយកន្លែងសុខៗស្រាប់តែជម្ងឺរើឡើងក៏ប្រកាច់ស្លាប់ភ្លាមៗ ប៉ុន្តែពុំមាននរណាបានដឹងថាគាត់មានជម្ងឺអ្វីនោះឡើយ ។ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ នៅប្លុកផ្ទះឡ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។បុរសដែលស្លាប់ខាងលើនោះឈ្មោះម៉េង សុភាម៉ុន ៣៥ឆ្នាំ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។
តាមស្ត្រីម្នាក់ដែលទេីបតែស្គាល់បុរសរងគ្រោះខាងលេីនិងជាអ្នកមេីលថែរាល់ថ្ងៃ បានឱ្យដឹងថា បុរសខាងលេីមានជំងឺប្រចាំកាយជាយូឆ្នាំមកហេីយ ដោយគាត់រស់នៅម្នាក់ឯង ក្រោយមករូបគាត់ក៏បានស្គាល់និងបុរសខាងលេីដោយអាណិតទេីបសម្រេចចិត្តមករស់នៅជាមួយដេីម្បីមេីលថែ។
សាក្សីបន្តថា លុះមកដល់ថ្ងៃកេីតហេតុខាងលេីបុរសរងគ្រោះមានអាការះមិនស្រួលខ្លួនប្រកាច់ខុសពីធម្មតា ភ្លាមនោះរូបគាត់ក៏ទៅសួរនាំតែជនរងគ្រោះរុញគាត់ចេញហេីយប្រកាច់ស្លាប់តែម្តង។
ក្រោយកេីតហេតុទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងធ្វេីកោសល្យវិច័យ្ចដោយបញ្ជាក់ថាមិនមានករណីឃាតកម្មទេ ទេីបប្រគល់សពទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕