ភាគីវៀតណាមបិទជាបណ្តោះអាសន្នច្រកទ្វារអន្តរជាតិម៉ុកបាយ-បាវិត និងច្រកមួយចំនួនទៀត
ខេត្តស្វាយរៀងៈយោងតាមសេចក្តីរាយការណ៍ពីមន្ត្រីនៅច្រកទ្វារអន្តរជាតិបាវិតនៃខេត្តស្វាយរៀងបានឲ្យដឹងថាចាប់តាំងពីព្រឹកថ្ងៃទី១៨ខែមីនានេះ នៅច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយនិងច្រកមួយចំនួនទៀតខាងភាគីវៀតណាម បានបិទជាបណ្តោះអាសន្នមិនឲ្យជាតិសាសន៍នានាចូល ។បើជាតិសាសន៍ណាចូល វៀតណាម នឹងដាក់ឲ្យុដាច់ដោយឡែកចំនួន១៤ថ្ងៃដើម្បីការរីករាលដាលនៃជំងឺcovid19។
វិធានការនេះស្របគ្នានឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានបញ្ជក់ថា វៀតណាមបានសម្រចផ្អាកការផ្តល់ទិដ្ឋាការដល់ជនបទេសទាំងអស់ចូលវៀតណាមរយៈពេល៣០ថ្ងៃគិតចាប់តាំពីម៉ោងសូន្យន្យថ្ងៃទី១៨ខែមីនានេះ។ទន្ទឹមនេះក៏មានការតម្រូវឲ្យបំពេញលក្ខខណ្ឌមួយចំនួនទៀតអនុលោមទៅតាមបទដ្ឋានរបស់ប្រទេសវៀតណាមខណៈកំពុងទប់ស្កាត់ការាលដាលនៃជំងឺខូវីដ១៩។នេះបើយោងតាមលិខិតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១៨ខែមីនានេះ។
ពាក់ព័ន្ធទៅនិងជំងឺcovid19 នេះរដ្ឋបាលខេត្តស្វាយរៀងក៏ចេញនូវវិធានការក្នុងការចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូវីដ១៩។រីឯលោកអភិបាលខេត្តស្វាយរៀង ក៏បានចេញសេចក្តីណែនាំមន្ត្រីរាជការឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផ្អាកការប្រជុំ បើមិនចាំបាច់។ ហើយនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ស្រុកកំពង់រោទ៌ ក៏បានផ្អាកការចេញ-ចូលដែរ៕