ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ)។
គួររំលឹកផងដែរថា៖កាលពីម៉ោង ១:៣០នាទី ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២០រហូតដល់ នៅវេលាម៉ោង ១៩:០០នាទីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២០ ឈ្មោះ សៅ ចិត្រា ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរអាជីវករ មានទីលំនៅភូមិពាធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ បានមកប្តឹងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្រ្ទា ថាមានជនមិនស្គាល់អត្តសញ្ញាណបានលួចម៉ូតូរបស់ខ្លួន ។
កាលពីម៉ោង ១ជាង ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួន។ក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ័ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាមេបញ្ជាការមូលដ្ឋាកងរាជអាវុធហត្ថស្រុកចន្រ្ទា សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ័ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ធ្វើការស្រាវជ្រាវ។
រហូតដល់ម៉ោង ២១:១០នាទី ថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២០ បានឃើញជនសង្ស័យ នៅចំណុចខាងមុខកាស៊ីណូថាយថិន ស្ថិតនៅភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្តក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះចឹង មិនវ៉ាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតឹងពូ ឃុំដុងថាន់ ស្រុកចូវថាន់ ខេត្តដុងថាប ប្រទេសវៀតណាម ។
+ វត្ថុតាងចាប់យកៈ
១.ម៉ូតូម៉ាកវីស្តុនពណ៌ទឹកប៉ិចចាស់ ពាក់ស្លាកលេខ 59V1 957-46 ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមផ្លូវច្បាប់។