អាជ្ញាធខេត្តកំពង់ឆ្នាំងមានរៀបចំបើកកិច្ចប្រជុំរបស់គណះកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ដែលពិិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនៅក្នុងសាលប្រជុំរបស់ខេត្ត ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សខេត្ត កំពង់ឆ្នាំង បានធ្វើឡើងក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ អភិបាលនៃគណះអភិបាលខេត្ត លោក ឈួចន្ទ័ឌឿន និងជាប្រធានគណះកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស បានដឹកនាំកិច្ចប្រជុំ ស្តីពីការ «តាមដាន គ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការវេជ្ជសាស្រ្ត នានា ចំពោះ ពលករខ្មែរដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ក្នុងខេត្តកំពង់ឆ្នាំង » នៅសាលាខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះដោយមានការអញ្ជេីញចូលរួមមានគណះកម្មាធិការគ.ខ.ប.ជ ខេត្តក្រុមជំនាញអន្តរមន្ទីរអង្គភាពទាំង៦ក្រុមការងារលេខាធិការដ្ឋានគខបជ ។
បន្ទាប់ពីអាជ្ញាធរមូលដ្ឋានក្រុងស្រុកទាំង៨ និងមន្ទីរជំនាញ អង្គភាពពាក់ពន្ឋ័ រាយការណ៍ ពីពលករដែលវិលត្រលាប់ មកស្រុកកំណើតវិញ ក្រុមការងារនិមួយៗ បានអនុវត្តតាមបទបញ្ជាឯកឧត្តមប្រធាន ដោយបានតាមដានត្រួតពិនិត្យគ្រប់គ្រង ផ្សព្វផ្សាយអប់រំពីវិធានការការពារចំពោះមុខនៃជម្ងឺកូវីដ១៩ដល់ពលករ ក៏ដូចពលរដ្ឋនៅមូលដ្ឋានគ្រប់ក្រុងស្រុកទូទាំងខេត្ត កំពង់ឆ្នាំងជូនអង្គប្រជុំ។
ប្រធានគណះកម្មាធិការបានអរគុណកោតសរសើរ និងជម្រុញដល់គណះកម្មាធិការ គ.ខ.ប.ជខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត៖
១ ពង្រឹងតួនាទីភារកិច្ច តាមជំនាញរបស់គណះកម្មាធិការគខបជ ដើម្បីចូលរួមគាំទ្រដល់វិធានការនានា របស់រាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។
២ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវតែបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយ អំពីវិធានការការ ពារ ទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី COVID-19 ដែលបេសកកម្មនេះបន្តចុះធ្វើឲ្យដល់ គ្រប់មូលដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ។
៣ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើពលករ និងបងប្អូនប្រជាពលរដ្ឋពីសុខទុក្ខ និងត្រូវត្រៀមលក្ខណះគ្រប់ករណីកើតឡើងនៃជម្ងឺCOVID-19 ក៏ដូចឧបទេ្ទវហេតុផ្សេងៗ
៤ ត្រូវរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា លើបញ្ហាប្រឈមនានាដែលកើតឡើង និងរាយការណ៏បន្ទាន់មកគណះកម្មាធិការចំពោះករណីដែលប្រឈមខ្លាំងមិនអាចដោះស្រាយបាននៅក្នុងដែនសមត្ថកិច្ចខ្លួន ៕