ស្ទឹងត្រែងៈ ដើម្បីលើកកម្ពស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងស្ទឹងត្រែង នៅល្ងាចថ្ងៃទី ០៨ ខែមិនា២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ក្នុងក្រុងស្ទឹងត្រែង ដើម្បីកែលំអរ ទីក្រុង ឲ្យមានសោភ័ណ្ឌភាពល្អ និងស្រស់បំព្រង ។

ឯកឧត្តមបាន ចុះត្រួតពិនិត្យមើលដូចជា ផ្លូវបេតុង ក្នុងក្រុងស្ទឹងត្រែងនានា .ពិនិត្យមើលការសាងសង់នៅរង្វង់មូល២ នៅកណ្តាល ទីប្រជុំជន និង ការសាងសង់នូវ ច្រាំងទន្លេ និងវឌ្ឍនភាពនៃ ការរុះរើ ផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅ តាមជញ្ចើផ្លូវមាត់ទន្លេខុសច្បាប់ ចាប់ពីចំណុច គល់ស្ពាន ព្រះរាជដំណាក់ ដល់ ភូមិ បាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង និង ពិនិត្យលើការងារ ស្ថាបនា ឡើងវិញ ប្រព័ន្ធទប់ទឹក និងបូមទឹកចេញពីក្រុង ដើម្បីបង្ការ នៅពេលមានទឹកជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងត្រែង ។

ឯកឧត្តម ម៉ុម សារឿន បានលើកឡើងថា. កិច្ចការទាំងនេះគឺ តម្រូវឲ្យ យើងដោះស្រាយឲ្យទាន់ពេលវេលា ពិសេសបញ្ហា លើកផ្នែកកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងដើម្បី ឲ្យមានសោភ័ណភាពក្នុងក្រុង និងដើម្បីទាក់ទាញដ៏អ្នក វិនិយោគ មកអភិវឌ្ឍន៍ នៅខេត្ត ស្ទឹងត្រែង ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា. សព្វថ្ងៃនេះ ដោយមានការយកចិត្តទុកដាក់ពី ប្រមុខដឹកនាំរាជារដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានប្រែក្លាយ ប្រទេសកម្ពុជាអោយទៅប្រទេសដែលមានការអភិវឌ្ឍន៏ជាពិសេសបានធ្វើឲ្យខេត្តស្ទឹងត្រែងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស  ក្នុងនោះបានធ្វើការអភិវឌ្ឍ នូវផ្លូវបេតុងជាច្រើនវែងក្នុងក្រុង និង រវង្វេងមូល ចំនួន ២ កន្លែងដែល សាកសង់បាន ៧៥ ភាគរយហើយ និងកំពុង ស្ថាបនាបន្ត។