ភ្នំពេញ៖ បុរសជនជាតិចិនបេីករថយន្ត ធុនដ្រា បុកជាមួយនិងម៉ូតូ ស្កុបពី មួយគ្រឿងជិះគ្នាពីរនាក់ ត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យភាគីខាងម៉ូតូ រងបួសធ្ងន់ទាំងពីរត្រូវបាន រថយន្តសង្គ្រោះដឹកយកទៅសង្រ្គោះនៅគ្លីនិកឯកជនភ្លាមៗ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១:០០នាទីយប់ថ្ងៃទី ២៩ខែមិនាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់និងស្តុបលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-2881 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ វេងស្រេង ក្នុងទិសដៅ ពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងស្តុបលូប្រាំ ស្រាប់តែមានបុរសជនជាតិម្នាក់និងអ្នករួមដំណេីរជាជនជាតិដូចគ្នា បេីករថយន្តម៉ាក ធុនដ្រា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BG-6615 ធ្វេីដំណេីរក្នុងទិសដៅ ពីកេីតទៅលិច ឆ្លងផ្លូវ ដោយខ្វះការប្រយ័ត្នក៏ជ្រុលចង្កូតបុកនិងម៉ូតូស្កុបពី ពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ធ្ងទាំងពីរនាក់ ភ្លាមនោះរថយន្បង្កតមិនបានឈប់ទេ ក៏បន្ថែមល្បឿនបេីករត់គេចចូលទៅក្នុងសំណង់ផ្ទះល្វែងមួយកន្លែងនៅជិតប៉ុស្តិ៍ស្ទឹងមានជ័យ៣ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់រថយន្តបង្កនិងអ្នកបេីកជាជនជាតិចិនបានភ្លាមៗផងដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកម៉ូតូនិងរថយន្តបង្កព្រមទាំងអ្នកបេីកបរជាជនជាតិចិន ទៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ ៕