រូបភាពក្នុងឈុតហែលទឹកនេះ ត្រូវបានកញ្ញា រចនា រ៉ាវ៉ាឌី បង្ហោះចេញនូវក្នុងបណ្តាញសង្គម ក្នុងឱកាសធ្វើដំណើរកម្សាន្តនៅលើកោះមួយនៃប្រទេសកម្ពុជា ជាវេលាបន្ធូរបន្ថយភាពនឿយហត់ពីការងាររបស់នាង។ រំលឹកដល់រឿងនេះភ្លាម តារាសម្តែងរូបស្រស់ កញ្ញា រចនា រ៉ាវ៉ាឌី ហាក់មានភាពអឹមអៀន ព្រមនឹងពោលបង្ហាញថា នេះជាលើកទី១ហើយដែលខ្លួននាង ហ៊ានបង្ហោះចេញនូវរូបភាពស្លៀកឈុតប៊ីគីនីហែលទឹក នៅលើបណ្តាញសង្គមរបស់ខ្លួន។
មួយរយៈក្រោយនេះ ប្រិយមិត្តហាក់ចាប់អាម្មណ៍ទៅការជ្រើសរើសម៉ូតសម្លៀកបំពាក់ដែលមានពណ៌ស្រស់ៗ ដែលកាន់តែធ្វើឱ្យសម្រស់របស់នាង មានភាពលេចធ្លោថែមមួយកម្រិត។ សូមបញ្ជាក់ថា តារាសម្តែងកញ្ញា រចនា រ៉ាវ៉ាឌី បច្ចុប្បន្នកំពុងទទួលបានដំណែងជាតួឯកស្រីហៃសូម្នាក់ នៅក្នុងខ្សែភាពយន្តភាគខ្មែររឿង មរតកកម្ម ដែលកំពុងដំណើរការថតជាដៃគូជាមួយតួឯកប្រុសលោក ណាខុន នឹងគ្រោងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ក្រោយពីការថតចប់។