ជួបជាមួយនឹងក្រុមការងារព័ត៌មានសិល្បៈកំសាន្ត កញ្ញា ព្រះកាយច័ន្ទ ក៏បានបង្ហាញអារម្មណ៍រីករាយ ព្រមនឹងសូមប្រកាសដល់ទូរទស្សនិកជនថា រូបនាងសុំឈប់ធ្វើជាកូនកំដរនៅក្នុងមង្គលការគេហើយចាប់ពីពេលនេះតទៅ។
កញ្ញា ព្រះកាយច័ន្ទ មានជំនឿថាការផ្អាកធ្វើជាកូនកំដរគេនេះ នឹងអាចអោយនាងលែងអភ័ព្វស្នេហ៍ ហើយក៏សង្ឃឹមថាគូព្រេងរបស់នាង នឹងមកដល់នៅក្នុងពេលឆាប់ៗនេះផងដែរ។ ប្រិយមិត្តបានលឺហើយប្រាកដណាស់ថាពិតជាចង់ឃើញបុរសសង្ហាររូបម្នាក់ណាទៅ ដែលនឹងជាគូគ្រងបេះដូងរបស់ តួឯកស្រី កញ្ញា ព្រះកាយច័ន្ទ បាននោះ មានតែទន្ទឹងរង់ចាំមើលទាំងអស់គ្នា!!!