( ត្បូងឃ្មុំ ):
ប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកកសិផល ដូចជា ស្រូវ ដំឡូងមី ចេញពីខេត្តកំពង់ធំ ព្រះវិហ៊ារ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ចាម យកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែន ខេត្តត្បូងឃ្មុំ ខ្លះដឹកយកទៅលក់តាមខេត្តព្រៃវែង ប្រឹងដាក់ស្រូវ ដំឡូងមី លើរថយន្ត ត្រឹមត្រូវតាមច្បាប់កំណត់ តែមកដល់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង មន្ត្រីជញ្ជីង ឃាត់ទាលុយ ។
ប្រជាពលរដ្ឋបន្តថា ការឃាត់នេះធ្វើឡើង កាលពីម៉ោង ១ រំលងអាធ្រាត ថ្ងៃទី ២៥ មិនា ២០២០ នៅចំណុច ( ផ្លូវជាតិលេខ ៧ កែងផ្លូវជាតិលេខ ១១ ) ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។
ក្រុមឡាន ដឹក ដំឡូងមី និងស្រូវ ថែមទាំង ទំនិញ មួយចំនួនទៀត បានធ្វេីការតវ៉ា មិនឲ្យលុយមន្ត្រីជញ្ជីងជញ្ជីញ ខេត្តត្បូងឃ្មុំ ដែលមកដាក់កុងត្រូលជជុះស្ទាក់ឡានដឹកស្រូវយកលុយនៅតាមផ្លូវកែងថ្នល់ទទឹងនោះទេទេ ។
ប្រជាពលរដ្ឋបន្តថា មូលហេតុមិនឲ្យលុយ មកពី រថយន្តដឹក ស្រូវ ដំឡូងមី បានដាក់យ៉ាងត្រឹមត្រូវមិនឲ្យលើសសូម្បីតែ ១ តោន ហើយរថយន្តដឹកស្រូវទៀតសោត មិនបានឆ្លងកាត់ជញ្ជីងសោះ គឺដល់ផ្លូវកែងបត់ស្តាំ តម្រង់ទៅផ្លូវជាតិលេខ ១១ ដំឡូងមីក្រៀមខ្លះក៏បត់តាមផ្លូវជាតិលេខ ១១ ដែរ ទាំងស្ថានីយ៍ជញ្ជីងនៅលើផ្លូវជាតិលេខ ៧ ចម្ងាយជាង ៥០០ ម៉ែត្រពីផ្លូវកែង តែមន្ត្រីជញ្ជីងតាមគៀងរថយន្ត ឲចូលជញ្ជីង ដល់មិនចូល ក៏ទាលុយតែម្តង រថយន្តខ្លះទា ៥ ម៉ឺនរៀល ខ្លះទា ១០ ម៉ឺនរៀល និងខ្លះទៀតទារហូត ២០ ម៉ឺនរៀល ខណ:រថយន្តមួយៗ ផ្ទុកទម្ងន់ ធ្វើទ្រុង ត្រឹមត្រូវ តាមស្តង់ដារទាំងអស់ មិនគូរទាយកលុយសោះ បានជាក្រុមអ្នក បើកបររថយន្ត រាប់ រយគ្រឿង ដាក់ឡាន បិតផ្លូវ ធ្វេីការតវ៉ា ( ចាប់ពីម៉ោង ១ យប់រហូដល់ម៉ោង ៥ ភ្លឺ នេះរថយន្តកកស្ទះ ប្រហែល ជារាប់ពាន់គ្រឿង រួចក៏លែងហ៊ានឃាត់ ហេីយ ឲ្យ បងប្អូនម្ចាស់រថយន្ត បេីកវាង ស្ថានីយ៍ជញ្ជីង ហើយម្ចាស់រថយន្តក៍មិនបានបង់លុយក្រៅផ្លូវការឲ្យដែរ ។
ពាក់ព័ន្ធករណីខាងលើ លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មិនអាចសុំការពន្យល់បានទេ ទូរសព្ទមិនលើក ផ្ញើសារ តាមតេឡេក្រាម ទទួល តែមិនឆ្លើយតប ហើយករណីនេះ ប្រជាពលរដ្ឋ សុំឲ្យ ឯកឧត្តម សេង ឈួន គ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស លោកពិនិត្យមើលផង បើរថយន្តផ្ទុកត្រឹមត្រូវគ្មាន តទ្រុង អនុញ្ញាតិឲ្យបើកបរផង កុំឲ្យកសិផលកកស្ទះបែបនេះ ៕