ខេត្តកណ្ដាល៖ បុរស៣នាក់ក្នុងចំណោមគ្នាច្រើននាក់ដែលញៀននិងល្បែងជល់មាន់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលសហការណ៍ជាមួយនគរបាលប៉ុស្តិ៍បែកចាននិងប៉ុស្តិ៍ឆក់ឈើនាង ធ្វើការបង្រ្កាបនិងចាប់ខ្លួនបានខណៈកំពុងជុំគ្នាជល់មាននៅសង្វៀនមួយកន្លែងស្ថិតនៅក្នុងភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០។
នគរបាលបាននិយាយថា ជនសង្ស័យខាងលើរួមមានទី១-ឈ្មោះឈីវ នី អាយុ៣៨ ឆ្នាំ មានទីលំនៅក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ទី២-ឈ្មោះសុិន ខ្នា អាយុ៣៥ឆ្នាំមុខរបរកជាងម៉ាសុីនមានទីលំនៅក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
៣-ឈ្មោះជា អាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលចាប់ខ្លួននគរបាលរឹបអូសយកមាន់ជល់១ក្បាល សម្ភារៈសម្រាប់ធ្វើសង្វៀនមួយចំនួន,ចង្ក្រានហ្គាស់១,ធុងប៉េត្រូចំនួន២,ឆ្នំាង១,កាំបិត ចុងស្រួច១,បោយទឹកព័ណក្រហម១,លុយរៀលចំនួន៤២មុឺនរៀល(សែសិបពីរមុីនរៀល)និង១០០ដុល្លារ(មួយរយដុល្លារ),ម៉ូតូចំនួន៥គ្រឿង ,ទូរស័ព្ទចំនួន៣គ្រឿងម៉ាកViVOមួយគ្រឿង ម៉ាកOPPOមួយគ្រឿងនិងម៉ាកសំាស៊ុង១គ្រឿង។បន្ទាប់មកជនសង្ស័យទាំង៣នាក់ ខាងលើព្រមទាំងវត្ថុតាងត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនិងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់តែម្ដង៕