ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
នៅវេលាម៉ោង ២០:៤០ នាទីថ្ងៃទី២៨ ខែមីនា ២០២០ ដោយមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ត្រី កែវ ធី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ប្រុស៖ ឈ្មោះ សុខ រិត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្នភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចធ្វើការឆែកឆេរលើខ្លួនប្រាណរកឃើញ៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ១១ កញ្ចប់តូច
២.ទូរសព្ទចំនួន ០២ គ្រឿង
៣.សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕