ភ្នំពេញ៖​ ប្រជាពលរដ្ឋ​ អ្នកនេសាទត្រីប្រទះឃើញ​ សពបុរស វ័យប្រហែល៣០ឆ្នាំម្នាក់ អណ្ដែតទឹក ទន្លេសាប បង្កការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះមកត្រួតពិនិត្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១ថ្ងៃត្រង់ ថ្ងៃ​ទី០៥ ខែមិនា ឆ្នាំ២០២០ ចំណុចមាត់ទន្លេសាប​ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសុីសុវត្ថ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងថាសព មិនទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ។

តាមប្រភពព័ត៍មាន សមត្ថកិច្ចដដែលបានឲ្យដឹងថា បើតាមសម្តីរបស់ប្រជាពលរដ្ឋដែល នេសាទត្រី​ នៅតាមបណ្ដោយច្រាំងទន្លេសាប ដូចសពដង​ ខណៈ​ មកដល់កន្លែងកើតហេតុ​ស្រាប់តែមានធំក្លិនស្អុយ​ និង ឃើញមាន វត្ថុអ្វីម៉្យាងអណ្តែតទឹក នៅច្រាំងទន្លេដោយមាន​ការសង្ស័យបាននាំគ្នា អ៊ុំទូកមកក្បែជ្រាំងទន្លេ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតក៏រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និង បានទំនាក់ទំនងទៅសមត្ថកិច្ចការិយល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នការនគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកោសល់វិច្ច័យសព ដើម្បីស្រាវជ្រាវថា តើជាករណីឃាតកម្ម ឬក៏ជាករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង៕