ក្រោមមូលហេតុមួយនេះធ្វើឲ្យក្រោនប្ដូរម៉ោងប្រកួតជាមួយព្រះខ័នរាជស្វាយរៀង
ក្លិបបានទាត់ភ្នំពេញក្រោន ដែលជាក្លិបធ្វើជាម្ចាស់ផ្ទះនៃការប្រកួតលីគកំពូលកម្ពុជាក្នុងជំនួបជាមួយក្រុមខ្លាំងការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ប្រាប់អំពីមូលហេតុនៃការផ្លាស់ប្ដូរម៉ោងប្រកួត ពីម៉ោង ៦ ល្ងាច មកធ្វើការប្រកួតនៅម៉ោង៣ និង ៣០ នាទីរសៀលវិញ។
យោងតាមការផ្សាយដំណឹងពី Page ផ្លូវការរបស់ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា ក្នុងសប្ភាហ៍ទី៤ នៃពាងរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ ២០២០ ការប្រកួតនឹងត្រូវធ្វើការផ្លាស់ប្ដូរ ពីម៉ោង ៦ ល្ងាច មកធ្វើការប្រកួតនៅម៉ោង៣និង ៣០ នាទីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វិញ ដោយមូលហេតុថា ប្រព័ន្ធភ្លើង និងអំពូលបំភ្លឺក្នុងកីឡដ្ឋាន RSN មានបញ្ហាបច្ចេកទេស ដែលតម្រូវអោយធ្វើការជួសជុល។
ដូច្នេះក្លិបបាល់ទាត់ភ្នំពេញក្រោនបានសូមអភ័យទោស ចំពោះការ ផ្ដល់ព័ត៌មានយឺតយ៉ាវដល់ក្រុមអ្នកគាំទ្រក្លិបនិងអ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជា ដោយក្លិបត្រូវរងចាំលិខិតបញ្ជាក់ច្បាស់លាស់មួយពីគណៈកម្មាររៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ។
សម្រាប់សំបុត្រនៃការប្រកួត នឹងចាប់ផ្ដើមបន្តលក់ ព្រមទាំងមានកម្មវិធីពិសេស ទិញ១ ថែម១ សម្រាប់នារី និងមានការថែមម៉ាស សម្រាប់អ្នកគាំទ្រចំនួន៥០០នាក់ដំបូងផងដែរ៕