ភ្នំពេញ៖ បុរសនិងស្ត្រីម្នាក់បានស្លាប់ភ្លាមៗក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៏ដោយរថយន្តដឹកដែកបើកបុកហើយកិនខ្ទេចក្បាលនិងជើងយ៉ាងរន្ធត់។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២រសៀលថ្ងៃទី២៤ខែមិនាឆ្នាំ២០២០ស្ថិតនៅចំនុចផ្លូវបំបែកការេ៨៨៨៨ផ្លូវ២១៧កែងនិងផ្លូវ៥០ម៉ែត្រក្នុងភូមិបាគូរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។

សពជនរងគ្រោះទាំង២នាក់ខាងលើមានឈ្មោះរុន រាបភេទប្រុសអាយុ៥៤ឆ្នាំមុខរបរប៉ះកង់ស្នាក់នៅក្បែរកន្លែងកើហេតុខាងលើចំណែកស្ត្រីជាប្រពន្ធមានឈ្មោះសុខ ចន្ធូអាយុ៥៣ឆ្នាំ មុខរបរលក់ដូរ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1 BT 1752ធ្វើដំណើរចេញពីផ្ទះក្នុងគោលបំណងយកបាយសម្លរទៅផ្ញើរកូននៅឯពន្ធធានាគារព្រៃក្នុងទិសដៅពីជើងទៅត្បូងលុះដល់ស្តុបក្រហមជនរងគ្រោះក៏បានឈប់រងចាំស្តុបពណ៍បៃតង ស្របពេលនោះស្រាប់តែមានរថយន្តសណ្តោងប្រភេទយីឌុបដឹកដែកមួយគ្រឿងពាក់ស្លាកលេខកោះកុង 3A 0390បើកបរស្របទិសគ្នាសង្ស័យបង្កគ្រោះថ្នាក់កន្លែងផ្សេងទៀតព្យាយាមបើករត់គេចបានបើកទៅបុកអ្នកជិះម៉ូតពីរនាក់ប្តីប្រពន្ធដែលកំពុងឈប់រងចាំស្តុបបណ្តាលឲ្យស្លាប់ទាំង២នាក់នាក់ប្តីប្រពន្ធនៅកន្លែងកើតហេតុ។

រីឯម៉ូតូជនរងគ្រោះត្រូវបានរថយន្តកិនអូសពីលើជាង១៥០ម៉ែត្របំរុងនិងរត់គេចតែដោយសាររថយន្តទៅមុខលែរួចទើបសម្ថកិច្ចឃាត់បានអ្នកបើកបរនិងរថយន្តបញ្ជូនទៅកាន់ការិយាល័យចរាចរណ៏ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។

ចំណែកសពបុរសនិងស្ត្រី២នាក់ប្តីប្រពន្ធខាងលើត្រូវបានប្រគល់ទៅឲ្យក្រុមគ្រសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។