សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី ១៦ មីនា ២០២០ មានករណីបាត់ខ្លួនមនុស្ស ឈ្មោះ ហៀត ហ្វាស៊ី អាយុ២៨ឆ្នាំ ជនជាតិចាម មុខរបរកសិករ រហូតដល់ថ្ងៃទី១៨ មីនា នៅវេលាម៉ោង ៧:១០នាទី ព្រឹក ក៏មានប្រជាពលរដ្ធប្រទះឃើញសាកសពអណ្ដែតទឹក នៅចំណុចក្រោយផ្ទះអ្នកភូមិមួយកន្លែងស្ថិតនៅក្រោយពីសាច់ញាតិជនរងគ្រោះ។ពេលនោះបងប្អូនសពបានទៅដល់ក៏ពិនិត្យឃើញថា សាកសពពិតជាមនុស្សដែលបានបាត់ខ្លួនកាលពីថ្ងៃទី ១៦ ខែ ០៣ ២០២០ ខាងលើពិតប្រាកដមែនក៏បានរាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសព។
ក្រោយពីបានធ្វើកោសល្យវិច្ច័យរួចហើយកម្លាំងជំនាញសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលស្រុកកែវសីមា និង ដោយមានការសួរនាំពីបងប្អូនសាច់ញាតិនិងចង្អុលបង្ហាញពីសាច់ញាតិខាងលើថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ពុំមានការពាក់ព័ន្ធទៅលើករណីឃាតកម្មអ្វីឡើយ។
សូមបញ្ជាក់ សាកសពខាងលើមុនពេលកើតហេតុមានអាការរវើរវាយដូចជាមនុស្សសតិមិនគ្រប់។បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារនិងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕