កំពង់ឆ្នាំង:
ស្ត្រីម្នាក់ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបន្ទុបសណ្ខាគា ផាម៉ា ក្នុងក្រុងនិងកំពង់ឆ្នាំង ។
ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ បានកើតមានករណី ស្ត្រីម្នាក់ បានមកចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់សណ្ឋាគាផាម៉ាក្នុងបន្ទុប លេខ២០៣ដោយសាតែ មូលហេតុ រឿងចាញ់បោក ប្រុសស្នេហ៍ អស់លុយពីខ្លួនរលីង ។
ប្រភពក្រៅផ្លូវការមួយនៅកន្លែងកើតហេតុបានអោយដឹងថា ការស្លាប់របស់ស្រ្តីរងគ្រោះខាងលើនេះ គេសង្ស័យថា មានការចាញបោកបុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លា ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់ ១៧០០ដុល្លាបន្ថែមទៀត ទើបកើតជាជម្ងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់ពីខ្លួនរលីងពីខ្លួន ទើបនាងគិតខ្លី សម្រេចចិត្តចងក សម្លាប់ខ្លួនដើម្បីបញ្ចប់ បញ្ហានៃភាពអាម៉ាស់នេះតែម្តង ។
បើយោងតាមកំណត់ហេតុ របស់សមត្ថកិច្ច ដែលបានចុះទៅពិនិត្យសាកសព ស្ត្រីដែលបានចងក សម្លាប់ខ្លួន នៅក្នុងសណ្ឋាគារផាម៉ា PAMA បានគេអោយដឹងថាមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអារីយក្សត្រ ឃុំអារីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបច្ចេកទេសបាន ដាក់ការសណ្ឋានថា ស្រ្តីរងគ្រោះគិតខ្លីបានសម្រេចចិត្តចងករ ធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្តង ។
ក្រោយពេលកើតហេតុសាកសពស្រ្តីចងកសម្លាប់ខ្លួនត្រូវបានសមត្ថកិច្ចប្រគល់អោយទៅអោយប្តីយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕