ខេត្តប៉ៃលិន ៖ កំលាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌក្រុងប៉ៃលិន សហការជាមួយប៉ុស្តិ៍ទួលល្វា ចុះបង្ក្រាបករណីក្មេងទំនើងចំនួន01ករណី ដោយប្រើកាំបិតបម្រុងកាប់ជនរងគ្រោះ ខណៈមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួចកាលពីថ្ងៃមុន ។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានកើតឡើងកាលពីយប់ថ្ងៃទី29 មីនា 2020 នៅចំនុចភូមិអូរតាពុកក្រោមសង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៍មានពីនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ កម្លាំងនគរបាលបានចុះ ឃាត់ខ្លួនជនសង្ស័យចំនួន04នាក់៖
ទី1. ឈ្មោ អី លីហ៊ួរ ភេទប្រុសអាយុ17ឆ្នាំ ជាសិស្ស រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន (ជាជនដៃដល់) ទី2. ឈ្មោះ សុខ សុផាត ភេទប្រុស អាយុ20ឆ្នាំ មុខរបរលក់ឪឡឹក រស់នៅភូមិព្រែកណារិន ឃុំឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទី3. ឈ្មោះ ឃី ប៊ុនធឿន ភេទប្រុស អាយុ18ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន និងទី4. ឈ្មោះ ចយ ចំណាប់ ភេទប្រុស អាយុ17ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (ជាជនដៃដល់) ។ ប្រភពបន្តទៀតថា នគរបាលរឹបអូសបាននូវវត្ថុតាង កាំបិតប៉័ងតោចំនួន01ដើម និងម៉ូតូម៉ាកឌ្រីម ពណ៍ក្រហម ស៑េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង1AF-3860 ចំនួន01គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវនគរបាលរៀបចំសំនុំរឿងបញ្ជូនទៅតុលាការ ៕