កំពង់ឆ្នាំង:
បុរសម្នាក់បានដេកស្លាប់នៅលើផ្ទះក្រោយពីឡើងពីដុតជញ្ជ្រាំងវិញដោយសារតែសភាពអាស់ធាតុក្តៅខ្យល់គ ។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៦មិនា២០២០ម្សិលមិញនៅចំណុចភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយខឹងនៅវេលាម៉ោង៧និង៤៩នាទីថ្ងៃទី២៧មិនា២០២០នេះថាជនរងគ្រោះមានឈ្មោះ ហាប់ពៅ ភេទប្រុស អាយុ៤៥ឆ្នាំមានប្រពន្ធឈ្មោះ អ៊ឹមរ៉ា ហៅពៅ មានកូន៥នាក់រសនៅក្នុងបន្ទុកមានទីលំនៅភូមិឃុំស្រុកកើតហេតុខាងលើ ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងតាមរយះក្រុមគ្រួសារជនរងគ្រោះថានៅមុនពេលកើតហេតុជនរងគ្រោះនិងកូនប្រសារបានចុះដុតជញ្ជ្រាំងនៅខាងក្រោយផ្ទះជាមួយកូនប្រសារមួយស្របកមកដោយសារអាកាស់សធាតុក្តៅខ្កាំងពេកក៍បានឡើងមកលើផ្ទះហើយភ្លាមនោះជនរងគ្រោះបានមុជទឹកក្រោយមកក៏បានដេកមើលទូរទស្សន៍នៅលើផ្ទះប្រពន្ធក៏ចាក់ទឹកក្រូចយកមកឲ្យផឹកមួយស្របក់ក្រោយមកប្រពន្ធក៏បានឮសូរសម្លេងប្តីខុលខកៗនិងបានស្រែកហៅប្តីតែមិនឮសូឆ្លើយក៍ចូលទៅមើលឃើញប្តីដេកស្លាប់បាតទៅហើយ ភ្លាមៗនោះប្រពន្ធបានស្រែកហៅបងប្អូនអោយជួយមើលប្តីគាត់ផង ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងតានរយះក្រុមគ្រួសារថាជនរងគ្រោះមានជំងឺប្រចាំកាយលើសឈាន និងខ្លាញ់រុំបេះដូងនិងជម្ងឺថ្លើម យូឆ្នាំមកហើយណាមួយដោយសនថានភាពក្តៅខ្លាំងទើបបណ្តាលអោយជនរងគ្រោះគាំងបេះដូងដេកស្លាប់តែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ពីក្រុមគ្រួសារទៀតថាជនរងគ្រោះមិនបានចេញទៅធ្វើការនៅក្រៅប្រទេសនោះឡើយហើយការស្លាប់នេះក៍មិនមានជាប់ពាក់ពន្ធ័និងជំងឺCoVid.19នោះឡើយ ។
ក្រោយការពិនិត្យសាកសពជនរងរួចហើយសមត្ថកិច្ចបានប្រគលើសាកសពជនរងគ្រោះអោយក្រុមគ្រួសារសាច់ញ្ញាតិរៀបចំធ្វើបុណ្យទៅតាមវ្រពៃណីផងដែរ ៕