ទស្សនីយភាពរបាំសហសម័យនេះ សម្តែងឡើងក្នុងគោលបំណងឧទ្ទិសដល់របាំសហសម័យនិងបុរាណរបស់ខ្មែរ ដែលមានភាពល្អឯក និងរស់រវើក តាមរយៈចលនានៃកាយវិការរបស់អ្នករាំ។ ម៉្យាងវិញទៀតការសម្តែងរបាំសហសម័យនេះ គឺស្ថិតនៅក្នុងគោលបំណងតែមួយនៃការបើកសម្ពោធតាំងបង្ហាញពិព័រណ៍គំនូររបស់សិល្បករល្បី លោក សួស្តិ៍ សុដាវី ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ របាំខ្មែរ ក្នុងនោះក៏មានផ្ទាំងគំនូរជាច្រើនដែលបង្ហាញពីសិល្បៈដ៏ផូរផង់នៃរបាំបុរាណខ្មែរផងដែរ។
រូបភាពពីៈ Niradey Speeds
អត្ថបទដោយៈ សំណាង