ភ្នំពេញ៖បុរសម្នាក់ជាជនជាតិចិនបើករថយន្តមួយគ្រឿងឆ្លងផ្លូវបែកជាបួនមិនបានប្រយ័ត្នជ្រុលទៅបុកនឹងម៉ូតូTodayបណ្តាលអោយដួលសម្លប់ស្តូកស្តឹងរងរបួសធ្ងន់ធ្ងរសង250$ដើម្បីបញ្ចប់រឿង
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង១៥នាទីយប់ថ្ងៃទី២២ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៥៤កែងផ្លូវ៦៣នៅចំណុចក្បែរនឹងផ្សារសូរិយាស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិចិនបើករថយន្តមួយគ្រឿងម៉ាកឡិចសុីសពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AA-0207បើកបរតាមបណ្តោយផ្លូវលេខ៦៣ក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុរថយន្តបង្កបានបើកទៅត្រង់ប៉ុន្តែមានម៉ូតូមួយគ្រឿងម៉ាកTodayពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BW-0258បើកបរតាមបណ្តោយផ្លូវលេខ១៥៤ក្នុងទិសដៅពីកើតទៅលិចបើកល្បឿនក៏រៀងលឿនល្មមហើយធ្វើអោយអកហ្សើទាំងសងខាងក៏ជ្រុលទៅបុកម៉ូតូTodayចំផ្នែកខាងឆ្វេងបណ្តាលអោយដួលរងរបួសក្រិចចង្កេះហើយចំនែកឯម៉ូតូនឹងរថយន្តគឺរងការខូចខាតតិចតួចតែប៉ុណ្ណោះភ្លាមៗនោះដែលរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនបានមកដល់ដឹកយកជនរងគ្រោះយកសង្គ្រោះភ្លាមៗបន្ទាប់មកម្តាយខាងម៉ូតូTodayក៏បានមកជួយមកដោះស្រាយនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុខាងរថយន្តបង្កបើកដោយជនជាតិចិនសុខចិត្តសងថ្លៃព្យាបាលទៅអោយខាងម៉ូតូTodayចំនួន250$ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕