បច្ចុប្បន្នតារាល្បីៗ ក្នុងប្រទេសកម្ពុជា បានបង្កើតវីឌីអូផុសក្នុងបណ្ដាញសង្គមជាច្រើន ជាពិសេស លើ ហ្វេសប៊ុក និង YouTube។ ជាមួយគ្នាកញ្ញាសុខ ពិសីក៏បាន បង្កើតវីឌីអូនផុសក្នុង  YouTube ជាច្រើនពីសកម្មភាពផ្សេងៗ របស់កញ្ញា។ ចំពោះការបង្កើត  វីឌីអូថ្មី នេះកញ្ញា បានបញ្ជាក់នេះក៏ព្រោះ តែក្រុមគ្រួសារ និងអ្នកគាំទ្រកញ្ញា ចង់ឲ្យបង្កើតវាឡើង។ ហើយក៏ធ្វើឲ្យកញ្ញា និងអ្នកគាំទ្រមានទំនាក់ទំនងជាមួយ គ្នាកាន់តែល្អ។ តារាចម្រៀងស្បែកសខ្ចីរូបនេះ នៅតែរក្សាបានជាតារាស្រីលំដាប់ជួរមុខដែលមានអ្នកគាំទ្រជាច្រើន ស្រលាញ់ចូលចិត្តកញ្ញា  ហើយតែងតែចង់ដឹងពីសកម្មភាពផ្សេងៗ របស់កញ្ញាផងដែរ៕