លោក ប៉ែន ចំរ៉ុង តំណាងសប្បុរជនទាំងអស់ បានសម្ភារៈឧបត្ថម្ភទាំងអស់នោះ ជូនចំពោះលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ដែលជានាយករងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគណៈកម្មការទទួល និងគ្រប់គ្រងជំនួយសម្ភារៈបរិក្ខារ និងជំនួយផ្សេងៗពីសប្បុរសជនដែលមិនមែនជាថវិកាដែលបានឧបត្ថមជូនមន្ទីរពេទ្យ។
សកម្មភាពសប្បុរសធម៌ដ៏ប្រពៃនេះ លោក ប៉ែន ចំរ៉ុង បញ្ជាក់ថាជាលើកទី២ ហើយដែលលោក និងសប្បុរសជនផ្សេងទៀត បានឧបត្ថម្ភសម្រាប់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង និងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសការជួយលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានខិតខំព្យាបាលអ្នកជំងឺយ៉ាងយកចិត្តទុកដាក់។
ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ ប៉ែន ចំរុង - Chamrong Pen