នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ឈរនៅលើកំពូលតារាងមហាសេដ្ឋីប្រចាំឆ្នាំទី ៣៤ របស់ទស្សនាវដ្តី Forbes ជាលើកទី ៣ ជាមួយនឹងទឹកប្រាក់ចំនួន ១៨ ពាន់លានដុល្លារអាមេរិក។
ក្នុងនោះមហាសេដ្ឋីចំនួន ២,០៩៥ នាក់មកពីជុំវិញពិភពលោក បានជាប់ក្នុងបញ្ជីដែលធ្លាក់ចុះពីចំនួន ២.១៥៣ នាក់នៅក្នុងឆ្នាំ ២០១៩ ។




នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kerry A. Dolan ជំនួយការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Forbes បានមានប្រសាសន៍ថា “ការធ្លាក់ចុះចំនួនមហាសេដ្ឋីនៅឆ្នាំនេះ ឆ្លុះបញ្ចាំងពីផលប៉ះពាល់សេដ្ឋកិច្ចនៅខណៈដែលជំងឺរាតត្បាតកំពុងកើតមាន” ។ ទឹកប្រាក់ចំនួន ៩៨ កោដិដុល្លាររបស់ Bill Gate គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យលោកស្ថិតក្នុងលំដាប់លេខ ២ ខណៈដែលមិត្តរបស់គាត់គឺលោក Warren Buffett ដណ្តើមបានចំណាត់ថ្នាក់លេខ ៤ ដែលមានទឹកប្រាក់ចំនួន ៦៧,៥ ពាន់លានដុល្លារ។ ចំណែកនាយកប្រតិបត្តិ Zoom លោក Eric Yuan ស្ថិតក្នុងចំណោមមហាសេដ្ឋីថ្មីនៃចំនួន ១៧៨ រូប ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងបញ្ជីរួមជាមួយនឹងតារារ៉េប Jay Z ដែលមានទឹកប្រាក់ ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ធ្វើឱ្យក្លាយខ្លួនជា “មហាសេដ្ឋីដំបូងរបស់វិស័យចម្រៀង Hip Hop”។