ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង ចូលបច្ច័យបុណ្យសពម្តាយកីឡាករប្រដាល់គុនខ្មែរ លន បញ្ញា 

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បានចាត់មន្ត្រីក្រោមឱវាទនាំយកថវិកាចំនួន១លានរៀលចូលបច្ច័យបុណ្យសពម្តាយកីឡាករប្រដាល់គុនខ្មែរ លន បញ្ញា ដែលបានទទួល មរណៈភាព កាលថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ កន្លងទៅនេះ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សូមបញ្ជាក់ថា  ពលទាហាន លន បញ្ញា គឺជាកីឡាករ ប្រដាល់មួយរូបឋិតនៅក្រោមការមើលថែររបស់សមាកីឡាប្រដាល់នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដែលមានលោកគ្រូ ធន់ សុភា ជាគ្រូបង្ហាត់។ ជារឿយៗ លន បញ្ញា តែងតែទទួលបានឱកាសពីអ្នកផ្គូផ្គងប្រដាល់ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ឡើងវាយគូមិត្តភាពអន្តរជាតិ ហើយកីឡាករដែលមានស្រុកកំណើតមកពីខេត្តព្រៃវែងម្នាក់នេះកម្រធ្វើឲ្យអ្នកគាំទ្រខកចិត្តណាស់ដោយគេបានផ្តួលជើងខ្លាំងថៃអស់ជាច្រើននាក់មកហើយ។