រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ បានចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មេីស នៅក្នុងមូលដ្ឋាន បានធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៤នាក់ និងថ្នាំញៀន៦កញ្ចប់តូច ។
ការឃាត់ខ្លួនខាងលេីនេះ ធ្វេីឡេីងកាលពីវេលាម៉ោង០០:៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយរបងវត្តស្ទឹងមានជ័យ តាមផ្លូវលំ ក្នុងភូមិមច្ឆា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ១ បានចេញល្បាតក្នុងមូលដ្ឋាន បានប្រទះឃេីញបុរស ៣នាក់និងស្ត្រីម្នាក់ ដេីរតាមបណ្ដោយផ្លូវលំ ដោយមានការសង្ស័យ ទេីបកម្លាំងល្បាតបានហៅមកសួរនាំ និងសុំធ្វេីការត្រួតពិនិត្យឆែកឆេរខ្លួន ជាក់ស្ដែងរកឃេីញ ក្រាមពណ៌សថ្លា ចំនួន៦កញ្ចប់តូច នៅក្នុងហោប៉ៅខោរ ទេីបកម្លាំងធ្វេីការឃាត់ខ្លួន បញ្ជូនទៅធ្វេីការសាកសួរទាំងអស់គ្នានៅស្នាក់
ការប៉ុស្តិ៍តែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីរងចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕