ភ្នំពេញ៖ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូមិត្តភ័ក្ដិរបស់ខ្លួន តែមិនអោយ តែបានលួចយក ហើយបំរុងយកទៅលក់ត្រូវបានម្ចាស់ម៉ូតូតាមរកឃើញ នាំគ្នាវាយរងរបួសបែកមុខបែកមាត់ឃាត់បាន២នាក់ បង្កអោយមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥នឹង៣០នាទីយប់ថ្ងៃទី ១៩ខែមេសាឆ្នាំ២០២០នៅតាម បណ្តោយផ្លូវ ជាតិលេខ៤ ដែលស្ថិតនៅ ខាងមុខ បុរី ពិភពថ្មី កំបូល សង្កាត់ កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ ។
ជនសង្ស័យ នាក់លួចឈ្មោះស្រេង សុខម៉េង អាយុ១៨ មុខរបរនៅផ្ទះមាន ស្រុកកំណេីត នៅភូមិ ព្រែកថ្មី ឃុំជ្រោយតាកែវស្រុកោះធំខេត្តកណ្តាល ។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះសេង គីមស្រៀង អាយុ ២០ មុខរបរលក់ខោអាវ តាមអនឡាញ ស្នាក់នៅទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខមានស្រុកកំណើតនៅ ភូមិ សំរោង ឃុំមុខដា ស្រុក រមាសហែកខេត្ត ស្វាយរៀង ។
ម៉ូតូដែល ជនសង្ស័យ លួចម៉ាក ហុងដា បុីតពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GQ.5448 ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ ម្នាក់សូមមិនបញ្ចេញឈ្មោះ បានអោយដឹងថា នៅមុនពេលកេីតហេតុ នៅថ្ងៃទី១២ខែមេសាឆ្នាំ២០២០ ដែលស្ថិតនៅខាងមុខបន្ទប់ជួលជនរងគ្រោះស្ថិតនៅ សង្កាត់ឫស្សីកែវខណ្ឌ ឫស្សីកែវរាជធានីភ្នំពេញខណៈដែល ជនរងគ្រោះ ទុកនៅខាងមុខបន្ទប់ ហើយជនសង្ស័យ ជាមិត្តភ័ក្ដិស្គាល់គ្នា តែមិនស្និទ្ធស្នាល ហេីយនៅពេលនោះជនរងគ្រោះទុកមុខបន្ទប់ ហើយជនសង្ស័យ បានស្រែក ខ្ចីម៉ូតូជនរងគ្រោះថាយកទៅបញ្ចាំទូរសព្ទ ដោយជនរងគ្រោះនៅក្នុងបន្ទប់ បានស្រែកតបថា អត់អោយទេ ហេីយជនសង្ស័យ ឃេីញសោម៉ូតូនៅ កន្ទ្រក់ម៉ូតូ បានលួចយក ហេីយ គេចខ្លួនបាត់ស្រមោល ។ ប្រភពពត៌មានបានបញ្ជាក់ទៀតថា ខណៈពេលភ្លាមៗនោះ ជនសង្ស័យខាងលើ បានយកម៉ូតូទៅឯស្រុក កំណើតរបស់ខ្លួន ហេីយបានអួតគេឯងនៅក្នុងភូមិថា ម៉ូតូខាងលើ ខ្លួនទេីបទិញថ្មី ហេីយខណៈនោះដែរ ជួនពេល ជនរងគ្រោះបាននាំគ្នាទៅរកមេីល នៅឯស្រុករបស់ជនសង្ស័យខាងលើ បានជិតម៉ូតូគេចខ្លួនបាត់ ។
លុះនៅថ្ងៃកេីតហេតុ ជនសង្ស័យម្នាក់បាននាំជនសង្ស័យម្នាក់ទៀត ថាយកម៉ូតូទៅលក់ នៅម្តុំឃ្លាំងរំសេវ ហេីយដោយម្ចាស់ហាងមិនព្រមទិញ ជនសង្ស័យខាងលើ បានឌុបមិត្តភ័ក្ដិម្នាក់ ថាទៅជួបសង្សារ នៅម្តុំបុរីពិភពថ្មី កំបូល ស្រាប់តែជនរងគ្រោះឃេីញម៉ូតូរួមនឹងជនសង្ស័យ២នាក់ខាងលើ ស្រាប់តែនាំគ្នាឃាត់វាយបណ្តាលឲ្យ ជនសង្ស័យប៉ោងមុខ នឹងជនសង្ស័យដែលរួមដំណើរម្នាក់ទៀត បែកមុខ ទេីបសមត្ថកិច្ច នគរបាលនាំជនសង្ស័យនឹងជនរងគ្រោះ មកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោក ភ្លាមៗផងដែរ ។
ក្រោយពេលកេីតហេតុ បន្ទាប់ពីសមត្ថកិច្ចសួរនាំ ដោយករណីខាងលើ កេីតហេតុនៅ សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ កន្ទោកបានប្រគល់អោយនគរបាល ខណ្ឌឫស្សីកែវដេីម្បីចាត់ការតាមនិតិវិធីបន្ត ។