មនុស្សត្លុកកំប្លែង លោក Anas Alnather បានលាបមុខខ្លួនឯង ហើយពាក់សក់ និងច្រមុះក្រហម ដើម្បីធ្វើឱ្យក្មេងៗរីករាយ នៅតំបន់ West Bank និងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយប្រទេសអ៊ីស្រាអែល ខណៈដែលក្មេងៗទាំងនោះត្រូវបាននៅផ្ទះ ដោយពុំអនុញ្ញាតឱ្យចេញទៅក្រៅ។ ក្មេងៗជាច្រើន ពោរពេញដោយស្នាមញញឹម ជាមួយនឹងការលេងប៉ោងៗរូបសត្វ ដែលត្រូវបានដាក់តាមបណ្តោយផ្លូវនៃដងវិថីនៃទីក្រុង Hebron ជាទីក្រុងចាស់នៃប្រទេសអ៊ីស្រាអ៊ែល រហូតដល់យ៉មុខផ្ទះរបស់ក្មេងៗទាំងនោះ ដែលពួកគេត្រូវបានថែរក្សា និងការពារពីការឆ្លងជំងឺកូវីដ១៩។
លោក Anas Alnather អាយុ ៤៣ ឆ្នាំ ជាត្លុកជនជាតិប៉ាឡេស្ទីនបាននិយាយថា លោកចង់មកមើល និងកម្សាន្តជាមួយនឹងកុមារដែលកំពុងស្នាក់នៅផ្ទះ ហើយលើកទឹកចិត្តពួកគេឱ្យនៅផ្ទះដើម្បីចៀសវាងការឆ្លងពីជម្ងឺរាតត្បាតដ៏កាចសាហាវនេះ។ ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ត្លុកកំប្លែងដែលមានពណ៌រស់រវើក បានឆ្លងកាត់តាមផ្លូវតូចចង្អៀតរបស់ទីក្រុង ដោយចែកចាយកូនបាល់ប៉ោងៗ ទៅក្មេងៗ ដែលពួកគេក្រឡេកមើលពីបង្អួច ហាក់មានភាពសប្បាយរីករាយក្រៃលែង។
.