ការចុះពិនិត្យរាល់ផលដំណាំបន្លែគ្រប់ប្រភេទធ្វើឡើងក្រោមអធិបតីភាពប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងពិធីនេះធ្វើឡើងនៅថ្ងៃទី២២មេសា២០២០ក្នុងស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជយ័ ។
បច្ចុប្បន្នប្រជាកសិករកំពុងមមាញឹកក្នុងការងារភ្ជួររាស់ និងហាលដីបន្ទាប់ពីមានភ្លៀងធ្លាក់ជាបណ្តើរៗមក ហើយនៅតាមភូមិឃុំមួយចំនួន ប្រជាកសិករបានកំពុងធ្វើការប្រមូលផល
ដំណាំ មានដូចជា ត្រសក់ទ្រើងបន្លែស្លឹក( ស្ពៃនិង សាឡាត់.) សណ្ដែកកួរ .....ជាដើម ដែលក្នុង១ថ្ងៃអាចផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅខេត្ត បានជាមធ្យមប្រមាណពី ២តោន ទៅ ៣តោន ហើយចំពោះតំលៃផលិតផលវិញ គេសង្កេតឃើញថាមានតម្លែល្អ ធ្វើអោយកសិករខិតខំប្រឹងប្រែងក្នុងការដាំដុះបន្ថែម។
ក្នុងពេលនោះដែរលោក ប្រធានមន្ទីរ និងសហការី បានចូលពិនិត្យមើលខ្សែចង្វាក់ផលិតកម្មស្ករត្នោតរបស់សហគមន៍កសិកម្មមរតកស្ករត្នោតខ្មែរ និងកន្លែងវេចខ្ចប់ស្ករត្នោតរបស់ក្រុមហ៊ុន នៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលសហគមន៍អាចផលិតស្ករត្នោត(ប្រភេទស្ករហ៊ុយ) បានជាមធ្យមចំនួន ៨តោនក្នុងមួយខែ ហើយបច្ចុប្បន្ននេះ គាត់បានផ្គត់ផ្គង់ទៅអោយក្រុមហ៊ុន ក្នុងមួយគីឡូក្រាមបានតម្លៃ៦ ៥០០រៀលផងដែរ។
ជាចុងបញ្ចប់លោកងិនហ៊ុនក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពនិងអនាម័យឱ្យបានល្អ ត្រូវលាងដៃនិងទឹកសាប៊ូឬអាកុល ជែល ជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីចូលរួមចំណែកការទប់ស្កាត់នៃជំងឺ គូវិដ 19 ដែលកំពុងរាតត្បាតលើពិភពលោកយើងនេះ៕
ដោយសុក្ខារិន