តារាចម្រៀងក្នុងដួងចិត្តយុវវ័យ មាស សុខសោភា និងលោក ខេម បានបញ្ចេញស្នាដៃរួមគ្នា ដើម្បីជាចំណែកមួយក្នុងការចូលរួមចែករំលែកនូវវិធីបង្ការការចម្លងជំងឺកូវីដ១៩ តាមរយៈទឹកដមសំនៀងយ៉ាងពីរោះ ក្នុងបទចម្រៀងថ្មីមួយបទក្រោមចំណងជើងថា “អនាម័យប្រល័យកូវីដ១៩” ចម្រៀងមួយបទនេះ បានបង្ហាញឱ្យឃើញពីអត្ថន័យពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយផ្អែកលើវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលបងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ និងថែរក្សាអនាម័យខ្លួនឱ្យបានល្អ។





អនាម័យប្រល័យកូវីដ ជាស្នាដៃនិពន្ធទំនុកច្រៀង និងផលិតដោយលោក៖ សុផាន់ តារាជឿន និពន្ធបទភ្លេងថ្មីដោយ៖ ដា ភ្លេង។ បទចម្រៀងនេះ ជាសំលេងសារអប់រំមួយដែលពោរពេញទៅដោយអត្ថន័យយ៉ាងល្អ ក្នុងបំណងឱ្យបងប្អូនមហាជនអ្នកស្តាប់ទាំងអស់ បានយល់ និងដឹងពីក្បួនបង្ការការចម្លងជំងឺកូវីដ១៩ កាន់តែច្បាស់ថែមមួយកម្រិតទៀត។ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាដ៏ល្អម្នាក់ គួរគប្បីរួមគ្នាថែរក្សាអនាម័យខ្លួន អោយបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីប្រល័យជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។



ប្រភពវីដេអូពីយូធូបឆាណែលៈ សុផាន់ តារាជឿន Darachoeun Sophann