ភ្នំពេញ : រថយន្តក្រឡុកស៊ីម៉ង់ត៍បើកលឿនហើយក៏បត់ចូលការដ្ឋានក្នុងគម្រោងចាក់ បេតុងស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកគ្រឿងសមុទ្រមកពីខាងក្រោយបុក ពេញទំហឹងបណ្ដាលឱ្យខូចខាតយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារ៍ ទី ២១ ខែមេសាឆ្នាំ ២០២០ ត្រង់ចំណុចជិតវិហារ៏ តាកាប៉ោង តាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តក្រឡុកស៊ីម៉ងត៍មានក្បាលពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ5A.1187បើកបរដោយបុរសម្នាក់ និងរថយន្តហ៊ីយ៉ាន់ដាយដឹកគ្រឿងសមុទ្រពេញ មានក្បាលពណ៌លឿងពាក់ស្លាកលេខភ្នំពេញ3C.1932ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីលិច មកកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងដៃបម្រុងចូលកាដ្ឋានសំណង់ ពេលដែលកំពុងតែបត់ស្រាប់តែមានរថយន្ត ហុីយិន ដាយដឹកគ្រឿងសមុទ្រពេញ បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតស្រប ទិសគ្នាស្រាប់តែបុកចំខាងក្រោយរថយន្តក្រឡុកស៊ីម៉ងត៍ពេញទំហឹងបណ្ដាលឲ្យរថយន្ត ហ៊ីយ៉ាន់ដាយរងការខូចខាតកំពិតផ្នែកកាប៊ីន យ៉ាងធ្ងន់ធ្ងរចំណែកឯអ្នកបើកបររងរបួសស្រាលបន្តិចបន្តួច
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង ២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕