ខេត្តកណ្ដាល៖សង្វៀនជល់មាន់មួយកន្លែងនៅចំណុច ក្នុងព្រៃស្ថិតនៅខាងកើត ភូមិព្រៃផ្ចឹកទី២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍សំរោងលើរួមជាមួយកម្លាំងប៉ូលិសស្រុកអង្គស្នួលចុះទៅធ្វើការបង្រ្កាប ដោយបានចាប់ខ្លួនអ្នកជល់មានចំនួន៣នាក់ រួមជាមួយវត្ថុតាងមួយចំនួនផងកាលពីវេលាម៉ោង១និង៥០នាទីរសៀល។
បុរសដែលត្រូវឃាត់ខ្លួនទាំង៣នាក់នោះទី១,ឈ្មោះវ៉ាន់ អាង អាយុ៣៣ឆ្នាំ មុខរបរលក់ផ្លែឈើ មានទីលំនៅក្នុងភូមិចំបក់កោង ឃុំទួលព្រេជ ស្រុកអង្គស្នួល។ទី២,ឈ្មោះ គាំ ភារម្យ អាយុ៤៦ឆ្នាំ មុខរបរលក់ផ្លែឈើ មានទីលំនៅក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។និងទី៣,ឈ្មោះ ឈួន ឈឿន អាយុ ៣៦ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំ។
ប៉ូលិសបានឲ្យដឹងថា នៅមុនឈានដល់ការចុះទៅបង្រ្កាបកម្លាំងប៉ូលិសប៉ុស្តិ៍សំរោងលើបានទទួលដំណឹងពីប្រជាពលរដ្ឋថាមានមនុស្ស១ក្រុមកំពុងបើកសង្វៀនជល់មានរាល់ថ្ងៃនៅក្នុងព្រៃក្បែរភូមិពួកគាត់ ។
ពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍និងប៉ូលិសស្រុកអង្គស្នួលក៏បានចុះទៅបង្រ្កាបនិងចាប់ខ្លួនបាន៣នាក់ ហើយដកហូតបានមាន់គក១ក្បាល,ក្រណាត់កម្រាលសង្វៀន១ដុំ,បង្គោលឬស្សីសង្វៀន ១០ដើម,ស្កុតរុំខ្នាយមាន់០៥ដុំ,ខ្នាយដែកសម្រាប់បំពាក់ខ្នាយមាន់ចំនួន២,ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ ឆ្នាំ២០១៥ ពណ៍ខ្មៅ១គ្រឿងពាក់ស្លៀកលេខ ភ្នំពេញ 1FQ-2141និង ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០០៨ពណ៍ខ្មៅពាក់ស្លាកលេខ កណ្ដាល 1H -6620,ទូរស័ព្ទដៃ០៤គ្រឿងក្នុងនោះមានម៉ាកoppo ០២គ្រឿង ,ម៉ាក iphone ០១គ្រឿង ,ម៉ាក Nokia ចុចពិល០១គ្រឿង,លុយដុល្លារ ៣៥០ដុល្លារនិង៤៥០.០០០រៀល។បន្ទាប់មកបាននាំទៅកាន់អធិការដ្ឋានស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមច្បាប់ ៕