ខេត្តប៉ៃលិន ៖ មានករណីភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់មួយ បានកើតឡើងបណ្តាលអោយប៉ើងដំបូលផ្ទះ និងតូបលក់ទូរស័ទ្ធដៃប្រជាពលរដ្ឋមួយចំនួន នៅក្បែរផ្សារសាមគ្គីហៅប៉ាហុី ក្នុងក្រុងប៉ៃលិនធ្វើឱ្យមានការខូចខាតអស់ចំនួន៥ខ្នង ។

ហេតុការណ៍ភ្លៀងលាយខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅវេលាម៉ោង៣ និង ០០នាទីរសៀលថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្បែរផ្សាេរសាមគ្គី ហៅប៉ាហីុ ក្នុងភូមិប៉ាហីុត្បួង និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានពីនគរបាលនៃអធិការដ្ឋានក្រុងប៉ៃលិន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមេឃខ្មៅងងឹត ដោយមានខ្យល់បក់បោកមកពីទិសខាងលិច ស្រាប់តែភ្លាមៗ នោះ បង្កទៅជាភ្លៀងលាយដោយខ្យល់កន្ត្រាក់កាន់តែខ្លាំងឡើងៗ បណ្តាលអោយខូចខាតផ្ទះសំបែង និងតូបលក់ទូរស័ទ្ធដៃប្រជាពលរដ្ឋចំនួន៥តូប និងសម្ភារៈដូចខាងក្រោម ៖
តូបទី០១. ម្ចាស់ ឈ្មោះ ជាង ឡូញ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយរលំស្លាកយីហោហាង និងខូចខាតទូកញ្ចក់០១ ខូចទូរស័ព្ទមួយចំនួន សម្ភារ:សម្រាប់លក់ និងប្រើប្រាស់ មួយចំនួនទៀត សរុបជាទឹកប្រាប់អស់ប្រហែល៥០០០ដុល្លារ ។

តូបទី០២. ម្ចាស់ឈ្មោះ សាន់ សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិអូរតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខូចខាតសម្ភារៈរួមមាន រលំស្លាកយីហោហាង ខូចខាតម៉ូតូចំនួន០២គ្រឿងស្រាល បែកទូលក់ទូរស័ព្ទដៃ០៣ ខូចទូរស័ព្ទដៃមួយចំនួន និងសម្ភារ:សម្រាប់លក់ រួមទាំងរបស់របរប្រើប្រាស់មួយចំនួនសរុបទឹកប្រាក់អស់ប្រហែល១០០០០ដុល្លារ ។

តូុបទី០៣. ឈ្មោះ លីម សុភា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខូចខាតដូចជា រលំស្លាកយីហោហាង និងខូចម៉ូតូចំនួន០១គ្រឿងស្រាល ទូលក់ទូរស័ព្ទចំនួន០៣ ខូចទូរស័ព្ទដៃមួយចំនួន និងសម្ភារៈសម្រាប់លក់ និងប្រើប្រាប់មួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល១០០០០ដុល្លារ ។

តូបទី០៤. ម្ចាស់ឈ្មោះ សុទ្ធ វ៉ាន់សៀម ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន  ខូចខាតសម្ភារៈរួមមាន រលំស្លាកយីហោហាង ខូចខាតទូលក់ទូរស័ព្ទដៃចំនួន០៤ ខូចទូរស័ព្ទក្នុងទូ និងសម្ភារមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ១០០០០ដុល្លារ ។

តូបទី៥. ម្ចាស់តូប ឈ្មោះ ទ្រិន គឹមស្រេង ភេទប្រុស អាយុ២៥ឆ្នាំទីលំនៅបច្ចុប្បន្នភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន  ខូចខាត ស្លាកយីហោមួយ សរុបជាទឹកប្រាក់ចំនួន១០០ដុល្លារ ។ ដូច្នេះ សរុបជាទឹកប្រាក់ទាំង០៥តូបគឺចំនួនប្រហែល៣៥១០០ដុល្លារ ៕