តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តចំនួន ២គ្រឿង ដោយមួយគ្រឿងម៉ាក TACOMA ព៌ណស ពាក់ស្លាកលេខកណ្តាល 2B-9965 និង រថយន្តកូរ៉េដឹកទំនិញម៉ាក ហ៊ីយន់ដាយ ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ2E-9105 បានធ្វើតំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចណុចកើតហេតុ ខាង លើក៏បាននាំគ្នាឈប់ភ្លើងស្តុតបន្តគ្នា។ខណៈដែលរថយន្តទាំង ២គ្រឿងកំពុងតែនាំគ្នាឈប់ភ្លើងស្តុបនោះ ក៏ស្រាប់តែមានរថ យន្តស៊ីទែនដឹកសាំងរបស់ក្រុមហ៊ុន សាវីម៉ិច ព៌ណស ពាក់ស្លាកលេខភ្នំពេញ3A-៦៥០៨ មួយគ្រឿងបើកបរដោយបុរសម្នាក់ ដាច់ហ្វ្រាំងជាន់មិនជាប់ បើកមកបុករថយន្តកូរ៉េដឹកទំនិញចំណុះ ១តោន ពីក្រោយ និង បន្តទៅបុកផ្ទុបរថយន្តម៉ាក TACOMA មួយគ្រឿង ទៀតឈប់ខាងមុខរងការខូចខាតទាំង ៣គ្រឿងតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង និងយករថយន្តទាំង ៣គ្រឿងចតនៅលើចិញ្ចើមកុំអោយមានការកកស្ទះចរាចរណ៍ ហើយត្រូវបានអ្នកកំណាងខាងរថយន្តស៊ីទែនដឹកសាំង របស់ក្រុមហ៊ុន សាវីម៉ិច បង្ករចេញមុខមកធ្វើការដោះស្រាយគ្នា ដោយយល់ព្រមចេញថ្ងៃជួសជុលទៅអោយម្ចាស់រថយន្តម៉ាក TACOMA និងរថយន្តកូរ៉េដឹកទំនិញម៉ាក ហ៊ីយន់ដាយរងគ្រោះទាំង ២គ្រឿង និង បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗ ផងដែរ។