ស្ទឹងត្រែងៈ កាលពីថ្ងៃទី២៨មេសាឆ្នាំ២០២០នេះរដ្ឋលេខាធិការដ្ឋានក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងឯកឧត្តម ផៃ ប៊ុនឈឿន និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តបានចុះជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុងស្ទឹងត្រែងព្រមទាំងនាំយកសម្ភារៈ យុទ្ធនាការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩មួយចំនួនទៅចែកជូនផងដែរ។
ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺប្រភេទថ្មីកូវីដ១៩ បើទោះបីជំងឺនេះមើលទៅហាក់បីដូចមានការថយចុះករណីវិជ្ជមានអ្នកឆ្លងនៅកម្ពុជាយ៉ាងណាក្តី យើងមិនត្រូវភ្លេចខ្លួនឡើយ ព្រោះជំងឺដ៏កាចសាហាវនេះអាចឆ្លងមកយើងបានគ្រប់ពេលវេលាបាន បើសិនយើងមានការទ្វេសប្រហែស ជាពិសេសការអានាម័យឲ្យបានគ្រប់ពេលវេលា ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីជៀសផុតឆ្ងាយជំងឺកូវីដ១៩ទាំងអស់គ្នា។
លោកថារដ្ឋបាលក្រុងប៉ុស្តិ៍ឃុំសង្កាត់និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់ តាមដានអំពីសុខភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិងបន្តយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានដឹងទូលំទូលាយអំពីវិធានការការពារ ខ្លួនកុំឲ្យមានការឆ្លងវីរុសកូរ៉ូណាឬកូវីដ១៩ ដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថាសម្ភារៈ យុទ្ធនាការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ដែលផ្តល់ផ្តល់ជូនរដ្ឋបាលក្រុងនាពេលនេះរួមមាន គ្រាប់ពូជបន្លែចំនួន ៥០គីឡូក្រាមម៉ាស់ចំនួន១៥ប្រអប់ស្រូវពូជចំនួន១៥០គីឡួក្រាមអាកុលចំនួន ៣០ លីត្រ។