តារាចម្រៀង លោក ហេង ពិទូ បានបញ្ចេញស្នាដៃបទចម្រៀងថ្មីរួមគ្នាជាមួយលោក អ៊ួង សូរិយា ស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្រោមចំណងជើងថា ម៉ែចង់ពរចៅ។ បទចម្រៀងចង្វាក់កន្ទ្រឹមដ៏ពីរោះមួយបទនេះ ជាការរៀបរៀងជាពិសេសសម្រាប់បងប្អូនទស្សនិកជនអាចស្តាប់កំសាន្ត ឬរាំលេងនៅគេហដ្ឋានបាន នេះបើតាមតារាចម្រៀង លោក ហេង ពិទូ បានសរសេររៀបរាប់នៅលើបណ្តាញសង្គមរបស់លោក។




លោក ហេង ពិទូ បញ្ជាក់ថា លោកបានសម្រិតសម្រាំងចំណងដៃបទថ្មីសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ជាច្រើនបទដែរ ទាំងតារាចម្រៀងក្នុងផលិតកម្ម 27 Records របស់លោកក្តី ក៏ត្រូវបានផ្លាស់ប្តូរក្នុងការថតវីដេអូចម្រៀងកាយវិការនៅក្នុងស្ទូឌីយោវិញ។ យ៉ាងណាមិញ លោក ហេង ពិទូ នៅតែផលិតបទចម្រៀងបែបប្រពៃណីជាច្រើនចង្វាក់ទៀត សម្រាប់ប្រិយមិត្តអ្នកគាំទ្រអាចស្តាប់ និងទស្សនាបាននៅលើបណ្តាញសង្គមយូធូប និងផេកហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង លោក ហេង ពិទូ បានផងដែរ។



ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ  Heng Pitu - ហេង ពិទូ