កំពង់ឆ្នាំង៖ ថវិការបេឡាមរណះសង្គ្រោះចំនួន៤លានរៀលប្រគលើជូនគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្តមួយគ្រួសារនៅក្រុងកំពង់ឆ្នាំង ។ ការចុះនាំយកថវិការមរណះសង្គ្រោះនេះធ្វើឡើងវេលាម៉ោង៨និង៣០ នាទីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដឹកនាំប្រធានការិយាល័យបេឡាជាតិខេត្ត កំពង់ឆ្នាំង លោក ចក់កែវចំរើន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង លោកឧុត្តមសេនីយ៍ទោ ធនធឿន រួមជាមួយ លោក ឃូ សុផាន មេបញ្ជាការរងសឹករងខេត្ត និងក្រុមការងារ សអក ថ្នាក់ ក្រុង បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល រួមជាមួយសាររំលែកទុក្ខ ជូន ៖
១. លោកស្រី ឈុំ ច័ន្ទសុខ ត្រូវជាប្អូនរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ ឈុំ ស្រីវ៉ាង ប្រភេទនិវត្តជន ID( RA02000978) ទទួលមរណភាព ថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២០ នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នៅបញ្ចប់ពិធី ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិបាលខេត្ត,ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ៕
ដោយ សុក្ខារិន