ភ្នំពេញ ៖ គ្រួសារមួយក្រុម បានចេញពីលក់ដូរនៅផ្សារកាប់គោបំណងត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿងបេីកបរដោយជនបរទេស មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ និងរាយប៉ាយរបស់របបពេញផ្លូវ បណ្ដាលឲ្យរងបួសធ្ងន់ស្រាលបីនាក់ រួចព្យាយាមបេីករត់ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេញឃាត់បានទាំងរថយន្ត និងតៃកុង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីបុរសជនរងគ្រោះជាប្ដីបានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់និងប្រពន្ធទាំងកូនស្រីម្នាក់ បានធ្វេីដំណេីរដោយ រុឺម៉កកង់បីខ្មែរ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-5831ធ្វេីដំណេីរក្នុងទិសដៅ ពីជេីងទៅត្បូង ទេីបតែចេញពីលក់ដូរនៅផ្សារកាប់គោ ហេីយបំណងមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម ខណះមកដល់កន្លែងកេីតហេតុស្រាប់តែមានរថយន្តម៉ាក អូឌី Q7មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5878 ដែលបេីកបរដោយបុរសជនជាតិបរទេសខាងលេី ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿន រួចក៏ជ្រុលទៅបុករុឺម៉កកង់បីរបស់គាត់ពេញទំហឹង បណ្ដាលឲ្យក្រឡាប់រុឺម៉កកង់បីចាក់ចោលសម្ភារៈលក់ដូររងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ស្រាល៣នាក់ ។
ក្រោយកេីតសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បានជួយសម្រួលដល់ភាគីទាំងសង្ខាង ដោយភាគីខាងរថយន្តបង្ក ព្រមសងថ្លៃខូចខាតទៅលេីភាគីរងគ្រោះ ចំនួន២ពាន់ដុល្លា ដេីម្បីបញ្ចប់រឿង៕