កោះកុង៖  ករណី​នេះ​បាន​កេីត​ឡេីង​ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១:១៥ នាទីថ្ងៃត្រង់ នៅចំនុចវាលតាភូ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង​ ស្រុកកោះកុង ​ ។

​សពរងគ្រោះ​មាន​ឈ្មោះ​ ស៊ឹម សេន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ-ឃុំកើតហេតុខាងលើ​ តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​បាន​ឲ្យដឹងថា​ ជនរងគ្រោះ​ មាន​ជំងឺ​ប្រចាំ​កាយ​ លេីស​ឈាម​ និង​ធ្លាប់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ៣​  ដង​មកហើយ​ ហើយ​នៅ​ថ្ងៃនេះ​ ក៏​ងងឹត​មុខ​ដេីរដួល​ទៅ​នឹង​ដី​ បណ្តាលឲ្យ​ស្លាប់​​ ។

ក្រោយពីបានទទួលពត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង និងកម្លាំងជំនាញអធិការដ្ឋាន ក្រោមការដឹកនាំលោក វរសេនីយ៍ទោ សៀង ហ៊ អធិការ ដោយមាន​ការ​ចូលរួម​ពីក្រុម​គ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង និងអាជ្ញាធរ​មូល​ដ្ឋាន​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ បានចុះទៅដល់កន្លែងកើតហេតុខាងលើ ពិនិត្យឃើញថា ជនរងគ្រោះ ពិតជា​ស្លាប់ដោយសារខ្យល់គរ​ ដើររអិលដួលស្លាប់​ ពិតប្រាកដមែន​។

បច្ចុប្បន្ន​ កម្លាំងជំនាញយើង បានធ្វើកំណត់ហេតុ ប្រគល់អោយទៅឲ្យសាច់ញាតិក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី នៅភូមិ០៤ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង ។