ពិធីការិនី និងតារាសម្តែង ណូម័រ ដែលត្រូវបានមហាជនដឹងថាបច្ចុប្បន្ននេះ រូបនាងបានត្រឡប់មកមានសេរីភាពក្នុងជីវិតនៅលីវវិញហើយ និងកាន់តែមានសន្ទុះការងារច្រើនជាងមុន ជាពិសេសគឺអាជីពជាពិធីការិនីនៅក្នុងកម្មវិធីកំសាន្តនានា។ បន្ថែមពីនេះទៀតថ្មីៗនេះ អ្នកនាង ណូម័រ ក៏ទើបតែចាប់ផ្តើមប្រឡូកក្នុងវិស័យចម្រៀង ដែលរូបនាងស្រលាញ់តាំងពីដើមមកម្ល៉េះ។ នាងធ្លាប់បានបង្ហើបក្រុមការងារព័ត៌មានសិល្បៈកំសាន្តម្តងរួចមកហើយថា បើមានឱកាសនាងនឹងចាប់អាជីពជាតារាចម្រៀងម្នាក់ទៀត។
សព្វថ្ងៃនេះ តារាស្រី ណូម័រ កំពុងតែរៀបចំថត និងហ្វឹកហ្វាត់ច្រៀង ដើម្បីផលិតស្នាដៃចម្រៀងសម្រាប់អ្នកគាំទ្របានស្តាប់កំសាន្ត។ នាងសង្ឃឹមថានឹងមានការគាំទ្រពីប្រិយមិត្តមហាជនផងដែរ។
នៅពេលឆាប់ៗខាងមុខនេះ តារាស្រី ណូម័រ នឹងមានចំណងដៃបទចម្រៀងថ្មីមួយ ដែលជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ក្នុងការលះបង់ជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នៅកម្ពុជាទៀតផង។
ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ កញ្ញា ណូម័រ - The Miss No More