ព្រះវិហារៈ លោក សុខ សាន្តតារ៉ា អភិបាល នៃគណៈអភិបាលស្រុកឆែប និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនគ្រួសារចាស់ជរា ទីទ័លក្រ ចំនួន២០គ្រួសារ (ក្នុងនោះឃុំឆែបមួយចំនួន០៥គ្រួសារ និងឃុំឆែបពីរចំនួន១៥គ្រួសារ)កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
លោក សុខ សាន្តតារ៉ា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចទាំងពីរមិនដែលមើលរំលងនូវទុកលំបាករបស់ប្រជាពលរដ្ឋឡើយ។ លោកអភិបាលស្រុកឆែប សុខ សាន់ដារ៉ា បានធ្វើការផ្សព្វផ្សាយពីវិធានការការពារ ការថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលបានចែកជូនគ្រួសារចាស់ជរា ទីទ័លក្រ ចំនួន២០គ្រួសារ នាពសលនោះ គឺក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ១បេ=២៥គីឡូក្រាម, មី២៥កញ្ចប់, ទឹកស៊ីអ៊ីវ០១យួរ, ទឹកសុទ្ធ០១យួរ, តង់០១ និងប្រេងឆា០១ដប។បន្ទាប់មកលោក សុខ សាន្តតារ៉ា ក៏បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងសួរសុខទុក្ខក្រុមការងារត្រួតពិនិត្យព្រំប្រទល់រវៀងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង (ចំណុចស្នាក់ការអូរចង្ហា)។
ព្រមទាំងបាននាំយកសម្ភារៈផ្ទាល់ខ្លួនឧបត្ថម្ភដល់កងកម្លាំងដែលកំពុងប្រចាំការរួមមាន៖ អង្ករ២បេ, ទឹកស៊ីអ៊ីវ០២យួរ, ត្រីខ០៤យួរ,ទឹកសុទ្ធ២០យួរ និងប្រេងឆា០២ដបទុកដើម្បីដោះស្រាយការហូបចុកប្រចាំការទប់ស្កាត់ការឆ្លងពីខេត្ត១ទៅខេត្ត១របស់ប្រជាពលរដ្ឋផងដែរ៕