អ្នកនាង ខាត់ សុឃីម ជាតារាចម្រៀងជើងចាស់ម្នាក់ ដែលនៅតែរក្សាបានកេរ្តិ៍ឈ្មោះ ពីសំណាក់ប្រិយមិត្តទាំងចាស់ ទាំងក្មេង នៅតែចងចាំពីទេពកោសល្យពហុជំនាញរបស់នាង ក្នុងវិស័យសិល្បៈជានិច្ច។
ក្រៅពីមានអាជីពជាអ្នកសិល្បៈហើយនោះ អ្នកនាង ខាត់ សុឃីម បច្ចុប្បន្នក៏មានមុខជំនួញជាច្រើននៅក្នុងដៃ ជាអ្នកជំនួញស្រីដ៏ជោគជ័យម្នាក់ផងដែរ។




ដោយឡែកនាពេលថ្មីៗនេះ អ្នកនាងក៏បានបង្ហោះសាររំភើបចិត្តជាពិសេស ដែលរូបនាងមានឱកាសបានចូលហ្វឹកហាត់ធ្វើជាទាហាន សម្រេចតាមក្តីស្រមៃដែលខ្លូនប៉ងប្រាថ្នា។



សាររៀបរាប់ពីក្តីរីករាយ អមជាមួយនឹងរូបភាពនៃលិខិតប្រកាសនៃការបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្ទរស័ក្តិថ្នាក់ពលទោនេះ អ្នកនាង ខាត់ សុឃីម បានសរសេរឡើងថា:
ថ្ងៃនេះអ្នកនាងពិតជាមានទឹកចិត្តសប្បាយរីករាយណាស់ ដែលបានបំរើជាតិមាតុភូមិ ដែលជាបំណងប្រាថ្នាតាំងតែពីតូច ជាមោទនៈភាពក្រៃលែងសំរាប់គ្រួសាររបស់នាង។



មិនត្រឹមតែរូបនាងទេដែលរំភើប ប្រិយមិត្តមហាជន ក៏បានចូលរួមបង្ហាញសេចក្តីត្រេកអរជំនួស អ្នកនាង ខាត់ សុឃីម ក្រោយពីបានទទួលដឹងនូវព័ត៌មានមួយនេះ។