ភ្នំពេញ៖ ជនភេទទី៣ម្នាក់បានឈ្លោះប្រកែកនឹងវាយគ្នាជាមួយនឹងក្មេងស្រីម្នាក់ដែលអង្គុយលេងនៅសួនច្បារវត្តបុទុមតីបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកហាមឃាត់បង្កឲ្យមានការងរបួសតិចតួចទាំង២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៩ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវសុធារសនៅចំណុចលើសួនច្បារមុខវត្តបុទុមតីស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាភេទទី៣នឹងម្ខាងទៀតជានារីវ័យក្មេងបានទាក់សំដីគ្នាជេទៅវិញទៅមករួចក៏បានប្រើអំពើហឹង្សាវាយគ្នាទៅវិញដោយមានមិត្តភ័ក្រមកជួយហើយភាគីម្ខាងទៀតរត់គចខ្លួនអស់តែម្តង។

ចំនែកឯខាងនារីរងគ្រោះបាននិយាយថាមកពីខាងក្រុមភេទទី៣នោះមករករឿងលើរូបខ្លួននឹងមិត្តភក្រហើយជនបង្កដែលសក់លឿងនឹងពាក់អាវទឹកមាសនោះមកទះកំផ្លៀងរូបខ្លួនចំនួន៣កំផ្លៀងបណ្តាលអោយនាងទ្រាំមិនបានទើបវាយតបទៅវិញបង្កការភ្ញាក់ផ្អើលដល់អ្នកនៅលើសួននឹងមិត្តភ័ក្រគាត់ចូលមកជួយវាយទៅវាយមកបណ្តាលឲ្យមានរងរបួសតិចតួចទាំងសងខាងហើយរត់ចែកជើងគ្នាអស់តែម្តងដោយមានសមត្ថកិច្ចមកជួយអន្តរាគមន៍ទើបនាំគ្នាឈប់ឈ្លោះប្រកែក។

ក្រោយពេលកើតហេតុដោយសារតែភាគីទាំងសងខាងគាត់ភ័យនឹងខ្លាចរៀងៗខ្លួននិងមិនចង់អោយមានរឿងរាវច្រើនក៏សម្រេចទៅផ្ទះរៀងៗខ្លួនតែម្តងដោយពុំមានប្តឹងផ្តល់គ្នានោះឡើយ៕