ក្រសួងអប់រំ យុវជននិងកីឡា បានជម្រាបជូន ដល់ឯកឧត្តម លោកជំទាវបានជ្រាបថា ៖កន្លងមកក្រួងអប់រំយុវជននិងកីឡាបានចេញសេចក្តីណែនាំស្តីពី ការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណជាបណ្តោះអាសន្ននិងការកំណត់ការលេងកីឡាឬហាត់ប្រាណ ដែលមានលក្ខណៈប្រមូលផ្តុំមិនអោយលើសពី១០នាក់រួចមកហើយ។
ក្នុងស្មារតីបង្កើនការចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំយុវជន និងកីឡា សូមស្នើផ្អាកការលេងកីឡាឬការហារ់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរីករាលដាលនេះត្រូវបានបញ្ចប់។
សូមបញ្ជាក់ថា តាមរយះសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតមកដល់ត្រឹមម៉ោង០៧ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ១៩ បានរកឃើញទាំងអស់នៅទូទាំងប្រទេសសរុបចំនួន១១៧នាក់ អ្នកឆ្លងថ្មីចំនួន២នាក់ ចំពោះអ្នកព្យាបាលជាសះស្បើយសរុប៦៣នាក់ ។ រីឯអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន៥៤នាក់ ៕