ស្ទឹងត្រែងៈ ដោយសាតែលូបង្ហូរទឹកស្ថិតកំពុងស្ថាបនាសាងសង់ ហើយដោយពុំបានដាក់ស្លាកសញ្ញាប្រុងប្រយ័ត្នឬក៏ចំណាំងផ្លាតផងនោះ បានធ្វើឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនិងបុរសម្នាក់ទៀតបានរងបួសធ្ងន់ត្រូវបញ្ជូនបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តខណៈជិះម៉ូតូលឿនមិនប្រយ័ត្នទៅបុកនឹងលូដែលកំពុងសាងសង់កាលពីថ្ងៃទី២៧ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវលំអូរតាផា ភូមិអន្លង់ស្វាយ ឃុំអូររី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ឃុំអូររីបានអោយដឹងថា:ជនរងគ្រោះបានបើកបរម៉ូតូម៉ាកវ៉េវពណ៍ខៀវក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើស្រាប់បានបុកនឹងលូដែលដាក់ទទឹងផ្លូវបណ្តាលអោយឈ្មោះ ទុង មីនា ភេទប្រុស អាយុ២០ឆ្នាំ(ជាតៃកុងបានស្លាប់) រស់នៅភូមិផាបាំង ឃុំញ៉ាងសុំ ស្រុកសៀមប៉ាង មុខរបរកម្មករ ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរឈ្មោះវង្ស ត្រា ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ មុខរបរកសិករ រងរបួសធ្ងន់។
ក្រោយពិនិត្យរួចភ្លាមៗសមត្ថកិច្ចបញ្ចូនអ្នករងរបួសធ្ងន់ ទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។